https://a3box.com/
  • ទំព័រដើម
  • ផលិតផល
    • សៀវភៅ
      • Prince Book
      • Business Record
      • iDea Book
      • Sharing Book
      • Mind Books
      • You Can Win
    • Movies
      • Movie chinese
    • ការអប់រំ
      • សៀវភៅជាសំឡេង
  • កំសាន្ត
  • ការអប់រំ
  • ព័ត៌មាន
  • ទំព័រដើម
  • ព័ត៌មាន
  • សុខភាព

របបអាហារដែលល្អ និងមានសុខភាពបំផុតសម្រាប់បុរស

Post by admin

15:10 - 27/04/2021

ការអត្ថាធិប្បាយ

របបអាហារដែលល្អ និងមានសុខភាពបំផុតសម្រាប់បុរស


ដើម្បីថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ បុរសត្រូវការរបបអាហារជាពិសេស ហើយមានចំណីអាហារមួយចំនួន អ្នកមិនគួរមើលរំលងនោះទេ។ ការធាត់លើសទម្ងន់ អាចកើតឡើងចំពោះបុរសគ្រប់គ្នា ហើយមានបុរសតែ ៥០ ភាគរយប៉ុណ្ណោះ ដែលមានរាងកាយមាំមួន និងមានសុខភាពល្អ។
 
គន្លឹះញ៉ាំអាហារសម្រាប់បុរស
 
១. ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើនមុខតាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់
២. ត្រូវលើកទឹកចិត្តខ្លួនឯង ថែរក្សារាងកាយឲ្យបានមាំមួន តាមរយៈការញ៉ាំអាហារត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ
៣. ផ្តោតអារម្មណ៍ទៅលើបរិមាណ និងគុណភាពនៃអាហារដែលអ្នកនឹងទទួលទាន មានន័យថាញ៉ាំអាហារល្អៗ និងចៀសឲ្យឆ្ងាយពីអាហារសម្រន់ ព្រមទាំងអាហារគ្មានជីវជាតិសម្រាប់រាងកាយ
៤. សាកល្បងរូបមន្តអាហារថ្មីៗ ដើម្បីកុំឲ្យអ្នកធុញទ្រាន់ ឬលែងចង់ញ៉ាំអាហារមានសុខភាពល្អទាំងនោះ
៥. ចម្អិនអាហារបែបសាមញ្ញៗ ដូចជាស្ងោរ ឬចំហុយ ពីព្រោះអាហារប្រភេទនេះ ងាយស្រួលញ៉ាំ ហើយមានសុវត្ថិភាពជាងការឆា ឬចៀន ដែលប្រើខ្លាញ់ច្រើនៗ។
 
អាហារសម្រាប់បុរស
១. ប្រូខូលី ដើម្បីការពារជំងឺមហារីកប្លោកនោម
២. ប៉េងប៉ោះ ដើម្បីការពារជំងឺមហារីកប្រូស្តាត
៣. អាហារសមុទ្រ ដើម្បីបង្កើនថាមពល និងគុណភាពមេជីវិតឈ្មោល (ឆាប់មានកូន)
៤. ឪឡឹក ដើម្បីកាត់បន្ថយសម្ពាធឈាម
៥. ប៊័រសណ្តែកដី ដើម្បីកាត់បន្ថយកូឡេសស្តេរ៉ុល
៦. អាហារធ្វើពីស្រូវអូត ដើម្បីសុខភាពសរសៃឈាមបេះដូង
៧. ខ្ទឹម ដើម្បីកាត់បន្ថយការអស់កម្លាំង៕
References
https://healthtime.tips/km/library/article/607

Facebook Google Twitter
បង្កើតឡើងដោយ EZWeb