អំណាចក្នុងខ្លួនមនុស្ស
$4.00

អំណាច ក្នុងខ្លួនមនុស្ស អាថ៌កំបាំងនៃអំណាចដ៏មហិមានៅក្នុងខ្លួនមនុស្ស បន្ថែមល្បឿនឲ្យជីវិតកាន់តែប្រសើរឡើង ប្រើអំណាចក្នុងខ្លួនដើម្បីកសាងសមិទ្ធផលស្នាដៃដ៏អស្ចារ្យ បើកទ្វារចូលទៅកាន់ឃ្លាំងនៃបញ្ញាឥតដែនកំណត់ ប្រើមនោធាតុតភ្ជាប់ទំនាក់ទំនងជាមួយធម្មធាតុនៅក្នុងលំហ ចក្រវាឡ ដើម្បីស្រូបទាញយករបស់ដែលយើងចង់បាន។ (ដោយលោកគ្រូ អួន សារ៉ាត់)

ក្លាហាន
$3.75

វិធីសាស្រ្តកសាងកម្លាំងដួងចិត្តឲ្យកើតមានសេចក្តីក្លាហានចិត្តមុតមាំ រលាស់ចោលភាពកំសាក ការខ្មាស់អៀន និងចិត្តរារែកស្ទាក់ស្ទើរ។ •គ្មានអ្វីគួរឲ្យភ័យខ្លាចទេ បើពិចារណាទៅ ទោះស្លាប់ក៏មិនគួរឲ្យខ្លាចទៅរស់ក៏មិនគួរឲ្យខ្លាច •ក្លាហានមិនមែនកើតឡើង ដោយសារយើងមានបេះដូងធំទេ តែវាកើត ឡើងដោយសារយើងមានចិត្តធំ ចិត្តធំនាំឲ្យ បេះដូងយើងមានថាមពលខ្លាំង •មនុស្សគ្រប់រូបសុទ្ធតែមានសេចក្តីក្លាហានរួចស្រេច ទៅហើយ គ្រាន់តែមិនទាន់បានបញ្ឆេះឡើង។ កាលណាបេះដូងចាប់ផ្តើមឆេះនោះ ភាព ខ្លាំងរបស់យើងក៏ងើបឡើង ហើយ ភាពខ្សោយនឹងរលាយ ចេញ! សត្រូវនៃសេចក្តីក្លាហាន ក្លាហាន •ជនក្លាហាន ស្លាប់តែរូបកាយ តែឈ្មោះនៅរហូត ជនកំសាករស់តែរូបកាយ តែឈ្មោះបានស្លាប់រួចទៅហើយ • សត្វអណ្តើកកខ្លី តែមានសេចក្តីក្លាហាន សត្វកូនកវែងតែចិត្តកំសាក បានតែស្រែក និងត្រៀមរត់ • នៅលើផែនដីនេះពោរពេញដោយឱកាស តែឱកាសទាំងអស់នោះគឺជាកម្មសិទ្ធិ របស់ជនក្លាហានតែប៉ុណ្ណោះ • កំសាកនាំឲ្យជីវិតអត់ន័យ ហើយជួបតែវិប្បដិសារី •មនុស្សកំសាក និយាយលើសពីការធ្វើ មនុស្សក្លាហាន ធ្វើលើសពីការនិយាយ មនុស្សដែលមានគតិបណ្ឌិត និយាយគឺធ្វើ • មនុស្សក្លាហាន គឺត្រូវតែក្លាហានទាំងព្រម៖ - ក្លាហាន ហ៊ានគិត - ក្លាហានហ៊ានសម្រេចចិត្ត - ក្លាហានហ៊ាននិយាយ - ក្លាហានហ៊ានធ្វើ - ក្លាហានហ៊ានទទួលខុសត្រូវនូវរាល់ទង្វើ។ (ដោយលោកគ្រូ អួន សារ៉ាត់)

អំណាចដួងចិត្ត
$4.00

សៀវភៅនេះនឹងផ្តល់ឱ្យលោកអ្នកនូវឧបករណ៍ដ៏ស័ក្តិសិទ្ធិដែលលោកអ្នកត្រូវការ ជាចាំបាច់ដើម្បីប្រើប្រាស់ថាមពលដ៏មហិមាដែលមានស្រាប់នៅក្នុងខ្លួនលោកអ្នក។ ,លោក * អ្នកអាចប្រើប្រាស់វាដើម្បីសម្រេចគោលបំណង និងក្តីប្រាថ្នាគ្រប់យ៉ាងបានដូចជាប្រើដើម្បី កំសាងសមិទ្ធផលស្នាដៃដ៏អស្ចារ្យក្នុងលោក កសាងទ្រព្យសម្បត្តិ កសាងសុភមង្គល កសាង មិត្តភាព ទំនាក់ទំនង...។ ក្រោយពីរៀនអំពីរបៀបប្រើប្រាស់អំណាចថាមពលដួងចិត្តដ៏អស្ចារ្យនេះហើយគ្មានអ្វីដែលថានឹងមិនអាចសម្រេចបាននោះទេ។ បុគ្គលអច្ឆរិយ និង អ្នកប្រាជ្ញជាច្រើននៅលើលោកនេះសុទ្ធតែបានប្រើប្រាស់អំណាចថាមពលនៃដួងចិត្តនេះ ដើម្បីទៅសម្រេចក្តីសុបិនរបស់ពួកគេ។ ខ្ញុំទទូចចង់ឱ្យលោកអ្នកអានសៀវភៅនេះហើយអនុវត្តតាមវិធីសាស្រ្តដែលបានរៀបរាប់នៅក្នុងសៀវភៅនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាលោកអ្នកនឹងទទួលបានវេទមន្តដ៏អស្ចារ្យដែលអាចជួយបំភ្លឺផ្លូវលោកអ្នកឲ្យចាកផុតពីភាព ស្មុគស្មាញ ទុក្ខព្រួយ ទុក្ខសោក ស្រយុតស្រយង់ បរាជ័យ និងសម្រេចជោគជ័យតាមក្តី ប្រាថ្នាជាពិសេសជួយបង្ហាញផ្លូវលោកអ្នកទៅកាន់កន្លែងណាដែលលោកអ្នកចង់ទៅពិតគឺប្រាកដ។ (ដោយលោកគ្រូ អួន សារ៉ាត់)

រម្ងាប់ក្រោធពន្លត់កំហឹង
$4.50

សៀវភៅនេះប្រាប់ពីវិធី ពន្លត់ភ្លើងកំហឹង និងសង្កត់ សេចក្តីក្រោធវាប្រៀបដូចជាឱសថ ដ៏ស័ក្តិសិទ្ធិជួយបន្សាបពិស និងបំបាត់ការ ឈឺចាប់វាប្រៀបដូចជាទឹកមន្តជួយពន្លត់ភ្លើង 'កំហឹងខឹងក្រោធឲ្យរលត់ និងរក្សាភាពស្ងប់ស្ងៀម ដើម្បីសន្សំសុខ និងបង្កើតភាពស្រស់បំព្រង ស្រស់ស្រាយសប្បាយរីករាយនៃជីវិត។ រម្ងាប់ក្រោធ ពន្លត់កំហឹង បើខឹងកុំបំពាន បើឃ្លានឲ្យល្មមមាឌ អំណត់ខន្តិកើតអំណាច ហិង្សាពេកកើតទោសា ប៉ោចៗអាប់ប្រាជ្ញា យូរៗថាថ្លៃដូចមាស ភាពអំណត់អត់ធ្មត់ គឺជារឿងដែលពិបាកធ្វើបំផុត ប៉ុន្តែជ័យជម្នះចុងក្រោយនឹងធ្លាក់លើកណ្តាប់ដៃអ្នកដែលមានភាពអំណត់នោះរម្ងាប់ក្រោធបានដោយការមិនក្រោធតប។ (ដោយលោកគ្រូ អួន សារ៉ាត់)

ទឹកចិត្តម៉ែឪ
$4.00

+ ធ្វើបុណ្យឲ្យទាន់ខែភ្លឺ + ត្រូវស្គាល់ម៉ែឪឲ្យច្បាស់ + កូនមានថ្ងៃនេះព្រោះម៉ែឪ + ឈប់ធ្វើបាបចិត្តម៉ែឪទៀតទៅ + ម៉ែឪអត់នៅឲ្យកូនដេញរហូតទេ + គ្រប់គ្នាគឺសុទ្ធតែជាឪពុកម្តាយគេ + ដោយសារកូន ព្រោះតែកូន ដើម្បីកូនគឺចិត្តក្នុងកាទូនកូន។ ហេតុផលជំរុញចិត្តកូនឲ្យផ្លាស់ប្តូរឥរិយាបថចំពោះឪពុកម្តាយ កុំឲ្យហួសពេល កូនគ្រប់រូបគួរដឹង ព្រោះឪពុកម្តាយ អត់នៅក្បែរកូនរហូតទេ។​​​​ (ដោយលោកគ្រូ អួន សារ៉ាត់)

អ្វីដែលបុរសនារីគួរយល់ដឹង
$4.00

អ្វីដែលបុរសនារី គួរយល់ដឹង ស្គាល់ខ្លួនឯង ស្គាល់សត្រូវច្បាស់ ច្បាំង១០០ ឈ្នះ១០០។ (ដោយលោកគ្រូ អួន សារ៉ាត់)

ធ្វើជាប្តីប្រពន្ធល្អ
$4.00

ទាំងបុរសទាំងស្នើសុទ្ធតែចង់បាន... សម្រាប់បុរស ខ្ញុំចង់បាននារីជាប្រពន្ធមិនស្អាតពេកហើយក៏មិនអាក្រក់ពេក គឺល្មមសមរម្យ ស្មោះត្រង់ រួសរាយរាក់ទាក់ សុភាពរាបសា ស្លូតបូត ចិត្តល្អ ស្រឡាញ់ឪពុកម្តាយ និងញាតិទាំងសងខាងស្មើគ្នា មិនរញ៉ែរញ៉ូវ...។ សម្រាប់ស្ត្រី ខ្ញុំចង់បានបុរសជាប្តីមិនស្អាតពេកហើយក៏មិនអាក្រក់ពេក គឺល្មមសមរម្យ ស្មោះត្រង់ រួសរាយ រាក់ទាក់ សុភាពរាបសា ស្លូតបូត ចិត្តល្អ ស្រឡាញ់ឪពុកម្តាយ និងញាតិទាំងសងខាងស្មើគ្នា មិនប្រព្រឹត្តអបាយមុខ មានទំនួលខុសត្រូវចំពោះគ្រួសារប្រពន្ធកូន...។ ទស្សនៈរួម បុរស ស្ត្រីគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានពីគូភាគីទាំងសងខាងនូវចំណុចល្អៗពីគ្នាទៅវិញទៅមក គ្មានភាគីណាមួយចង់បានចំណុចអាក្រក់នោះទេ។ យើងចង់បានគេជាមនុស្សល្អមករស់នៅ ជាមួយគ្នាជាគូជីវិត សម្រាប់គេគឺល្អគ្រប់គ្រាន់ហើយ ចំណែកយើងវិញជាមនុស្សមិនល្អ បើគេល្អ យើងមិនល្អសួរថា តើគេអាចរស់នៅជាមួយយើងបានទេ? ចម្លើយ គឺមិនបានទេ ហេតុអ្វី? ព្រោះថាសភាវល្អ និងសភាវអាក្រក់មិនអាចនៅជាមួយគ្នាជាដាច់ខាត។ មនុស្សត្រូវនៅជាមួយមនុស្សដូចគ្នា មនុស្សមិនអាចនៅជាមួយយក្សបានទេ ដូច្នេះ បើយើងប្រាថ្នាចង់បានគេល្អ លុះត្រាតែយើងខ្លួនឯង ជាមនុស្សល្អដែរ ទើបអាចរស់នៅជាមួយគ្នាបានសុខសប្បាយនិងយូរអង្វែង។ (ដោយលោកគ្រូ អួន សារ៉ាត់)

អប់រំយុវវ័យ
$4.00

ស់នៅជាមួយគ្នាមួយថ្ងៃដោយការញញឹម ធ្វើឱ្យដិតដាមស្នាមស្នេហ៍អនុស្សាវរីយ៍អស់មួយជីវិត។

ចិត្តសាស្ត្រសាងសុភមង្គលគ្រួសារ
$3.75

អ្វីដែលនារីចង់បានបំផុត ។ អ្វីដែលបុរសចង់បានបំផុត ។ អ្វីដែលធ្វើឱ្យគ្រួសារមានសុភមង្គលបំផុត។ (ដោយលោកគ្រូ អួន សារ៉ាត់)

អាថ៌កំបាំងអារម្មណ៍បុរស នារី
$3.75

ចង់ក្លាយជាម្ចាស់នៃបុរស-នារីណាម្នាក់ មិនត្រូវហួងហែងលើបុរស-នារីនោះទេ ! ប៉ុន្តែត្រូវស្គាល់ឲ្យបានច្បាស់អំពីអារម្មណ៍នៃបុរស-នារីនោះ លោកអ្នកនឹងបានដឹងអំពី៖ • ធាតុពិត និងធាតុមិនពិតរបស់បុរស-នារី • ភាពខុសគ្នានៃអារម្មណ៍ មនោសញ្ចេតនា ស្នេហា គ្រួសារ និងការងារ • ភាពខុសគ្នានៃអារម្មណ៍ផ្លូវភេទ បុរស-នារី • និងអាថ៌កំបាំងជាច្រើនទៀត... (ដោយលោកគ្រូ អួន សារ៉ាត់)

ព្រះពោធិសត្វ
$3.25

ព្រះពោធិសត្វ មេត្តាធម៌នាំមកនូវប្រយោជន៍។ (ដោយលោកគ្រូ អួន សារ៉ាត់)

កម្មផល កម្មពៀ ភាគ២
$3.25

ការមិនធ្វើអំពើបាបទាំងឡាយទាំងពួងមួយការធ្វើអំពើល្អទាំងឡាយទាំងពួងមួយការតម្កល់ចិត្តឲ្យល្អប្រកបដោយសម្មាទិដ្ឋិមួយទាំងបីនេះជាបណ្ដាំចុងក្រោយរបស់ព្រះពុទ្ធជាម្ចាស់។ ដរាបណាបាបមិនទាន់ឱ្យផល បុគ្គលតែងសម្គាល់ថាបាបមានរសជាតិផ្អែមដូចទឹក ឃ្មុំលុះណាបាបឱ្យផល ទើបបុគ្គលនោះសម្គាល់ថាបាបគឺជាអាសិរពិសគួរឱ្យខ្លាចធ្វើអ្វីបានហ្នឹង! (ដោយលោកគ្រូ អួន សារ៉ាត់)

កម្មផល កម្មពៀ ភាគ១
$3.25

ដរាបណាបាបមិនទាន់ឱ្យផល បុគ្គលតែង សម្គាល់ថា បាបមានរសជាតិផ្អែមដូចទឹក ឃុំ លុះណាបាបឱ្យផល ទើបបុគ្គលនោះ សម្គាល់ថាបាបគឺជាអាសិរពិសគួរឱ្យខ្លាច​​ ការមិនធ្វើអំពើបាបទាំងឡាយទាំងពួងមួយការធ្វើអំពើល្អទាំងឡាយទាំងពួងមួយការតម្កល់ចិត្តឲ្យល្អប្រកបដោយសម្មាទិដ្ឋិមួយទាំងបីនេះជាបណ្ដាំចុងក្រោយរបស់ព្រះពុទ្ធជាម្ចាស់។ (ដោយលោកគ្រូ អួន សារ៉ាត់)

ពុទ្ធប្រវត្តិ
$3.25

បុព្វហេតុនៃការវិលកើតវិលស្លាប់គឺមកពី អវិជ្ជា និងតណ្ហា ព្រះសម្មាសម្ពុទ្ធទ្រង់ពិចារណា ឃើញនូវបដិច្ចសមុប្បាទ គឺសភាវៈដែលកើតឡើងដោយសាបច្ច័យគ្រឿងអាស្រ័យទាក់ទងតៗ គ្នាទាំង១២គឺៈ ១. អវិជ្ជា ២. សង្ខារ ៣. វិញ្ញាណ ៤. នាមរូប ៥.អាយតនៈ ៦. ផស្សៈ ៧. វេទនា ៨. តណ្ហា ៩.ឧបាទាន ១០. ភព ១១. ជាតិ ១២. ជរា (ដោយលោកគ្រូ អួន សារ៉ាត់)

ប្រជុំពុទ្ធភាសិត
$3.25

អរិយដ្ឋង្គិកមគ្គគឺធម៌ដូចជាផ្លូវមានអង្គ៨ដែលប្រសើរនេះឯងហៅថា សេចក្តីប្រតិបត្តិជាកណ្តាល។ អដ្ឋង្គិកមគ្គនោះមានដូចតទៅៈ ១. សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ ២. សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ ៣. សម្មាវាចា សម្ដីត្រូវ ៤. សម្មាកម្មន្ត ការងារត្រូវ ៥. សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ ៦. សម្មាវាយាម ព្យាយាមត្រូវ ៧. សម្មាសតិ សេចក្តីរឭកត្រូវ ៨. សម្មាសមាធិ កិរិយាតម្កល់ចិត្តឱ្យនឹងត្រូវ។ (ដោយលោកគ្រូ អួន សារ៉ាត់)

កូនឆ្នើម
$3.75

កូនឆ្នើមត្រូវចាប់ផ្ដើមពីតូច ទំពាំងស្នងឬស្សីនគរបុរីស្នងដោយមនុស្សឆ្នើម កូនកូនជាផ្ទាំងក្រដាសរឪពុកម្ដាយជាអ្នកផាត់ពណ៌ កូនឆ្នើមផ្ដើមពីឪពុកម្ដាយ កូនអាក្រក់អន្តរាយឪពុកម្ដាយជាអ្នកទទួលរង កូនរបស់លោកអ្នកអាចជាទ្រព្យឬជាបំណុលអាស្រ័យលើការចាត់ចែងរៀបចំរបស់លោកអ្នកនិងការបង្រៀនរបស់ឪពុកម្ដាយ កូនជាឈើ ឪពុកម្ដាយជាឈើ កូនជាម្សៅឪពុកម្ដាយជាអ្នកធ្វើឲ្យចេញជានំ ដំដែកទាន់នៅក្ដៅប្រដៅកូនចៅទាន់នៅក្មេង កុំពត់ស្រឡៅកុំប្រដៅមនុស្សចាស់ ឪពុកម្ដាយជាជាងស្មូន កូនៗជាដុំដីឥដ្ឋ កូនៗគឺជាគ្រាប់ពូជ ឪពុកម្ដាយគឺជាអ្នកបណ្ដុះ ការផ្ដល់គំនិតរបស់កូនប្រសើរជាងការផ្ដល់ជាទ្រព្យសម្បត្តិជាមាសប្រាក់ ឪពុកម្ដាយចង់ឲ្យកូនឆ្លាតជាមនុស្សឆ្នើមគួរអានសៀវភៅនេះ។ (ដោយលោកគ្រូ អួន សារ៉ាត់)

កសាងក្រុមការងារ
$4.00

មានក្រុមការងារ មានក្រុមហ៊ុន មានក្រុមការងារមានអ្វីៗទាំងអស់ មានក្រុមរឹងមាំគឺឈ្នះ មានក្រុមរឹងមាំគឺជោគជ័យ។ (ដោយលោកគ្រូ អួន សារ៉ាត់)

បើកគំនិតអភិវឌ្ឍខ្លួន
$4.00

បើកខួរក្បាលដើម្បីឲ្យចំណេះដឹងហូរចូល បើកខួរក្បាលដើម្បីឲ្យឱកាសហូរចូល បើកខួរក្បាលដើម្បីព័ត៌មានហូរចូល បង្កើតចំណេះដឹង គំនិត និងបញ្ញា បង្កើនសមត្ថភាពនិងសមិទ្ធផល ធ្វើធម្មតាអោយទៅជាអស្ចារ្យ បង្កើតភាពឥតល្អឥតខ្ចោះ។​​​​ (ដោយលោកគ្រូ អួន សារ៉ាត់)

អ្នកអាចឈ្នះ
$5.00

មានរឿងនិទាននិងហេតុផលប្រកបដោយគតិបណ្ឌិត ដែលអាចផ្លាស់ប្ដូរជីវិតលោកអ្នកបាន អ្នកឈ្នះមិនដែលបោះបង់អ្នកបោះបង់មិនដែលឈ្នះ អ្នកជោគជ័យប្រើវិធីច្រើនក្នុងការធ្វើរឿងមួយ អ្នកបរាជ័យប្រើវិធីតែមួយក្នុងការធ្វើរឿងច្រើន ។​​ (ដោយលោកគ្រូ អួន សារ៉ាត់)

ភាពជាអ្នកដឹកនាំ
$3.50

ទស្សនៈ ចិត្តសាស្ត្រ វិធីសាស្រ្ត យុទ្ធសាស្ត្រ អ្នកដឹកនាំល្អមានបីប្រភេទគឺ ១ អ្នកដឹកនាំដ៏ល្អ: គឺជាអ្នកដឹកនាំដែលពូកែដោះស្រាយបញ្ហាអោយមនុស្ស។ ២ អ្នកដឹកនាំដ៏ខ្លាំង: គឺជាអ្នកដឹកនាំដែលពូកែដោះស្រាយបញ្ហាឱ្យមនុស្សពូកែលើកទឹកចិត្តមនុស្សពូកែបំផុសទឹកចិត្តមនុស្សពូកែជំរុញទឹកចិត្តមនុស្សនិងពូកែបណ្ដាលចិត្តមនុស្ស។ ៣ អ្នកដឹកនាំដ៏អស្ចារ្យ គឺជាអ្នកដឹកនាំដែលពូកែបង្កើតអ្នកដឹកនាំខ្លាំង។ (ដោយលោកគ្រូ អួន សារ៉ាត់)

លំហូសាច់ប្រាក់៤ទិស ភាគ២
$4.00

មាគ៌ាឆ្ពោះទៅកាន់សេរីភាពហិរញ្ញវត្ថុ សៀវភៅនេះបង្ហាញពី អាថ៌កំបាំងនៃអ្នកមាននិងអ្នកក្រ ភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រ វិធីរកប្រាក់របស់អ្នកមាននិងអ្នកក្រ វិធីរលាស់ខ្លួនពីក្រទៅកាន់ភាពស្តុកស្តម្ភ វិធីផ្លាស់ប្ដូរឥរិយាបថនៃការគិតចំពោះលុយ មូលហេតុដែលនាំឲ្យមានអ្នកមាននិងអ្នកក្រ សៀវភៅ"លំហូរសាច់ប្រាក់ 4 ទិសរបស់ពួកអ្នកមាន"គឺបរិយាយអំពីវិធីដែលមនុស្សមួយចំនួនធ្វើការងារតិចមានចំណូលច្រើន ចំណាយលើពន្ធដារតិច និងបង្រៀនពីវិធីដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុ។ តើអ្នកធ្លាប់សួរខ្លួនឯងនូវសំណួរដូចខាងក្រោមដែរឬទេ? ហេតុអ្វីបានជាអ្នកវិនិយោគមួយចំនួនអាចរកប្រាក់ចំណូលបានច្រើនក្នុងស្ថានភាពមានហានិភ័យតិចតួចខណៈពេលមានអ្នកវិនិយោគជាច្រើនជួបនូវវិបត្តិក្ស័យធន? ហេតុអ្វីបានជានិយោជិកផ្លាស់ប្ដូរពីការងារមួយទៅមួយទៀត ខណៈពេលដែលមានហានិភ័យមួយចំនួនសម្ងំធ្វើការមួយកន្លែងដើម្បីបង្កើតអាជីវកម្មរឹងមាំផ្ទាល់ខ្លួន។ តើខ្ញុំនិងគ្រួសាររបស់ខ្ញុំមានអ្វីខ្លះខ្លះប្ដូរបន្ទាប់ពីយុគឧស្សាហកុម្មឆ្លងចូលយុគព័ត៌មានវិទ្យា។ កែវខ្ញុំបានប្រើប្រាស់ឱកាសនៃការផ្លាស់ប្ដូរនោះដើម្បីបង្កើតគុណសម្បត្តិ និងរិះរកវិធីឈានទៅរកសេរីភាពហិរញ្ញវត្ថុដោយវិធីណា? សៀវភៅនេះស្ដីពីប្រភពចំណូលទាំង 4 នៃលំហូរសាច់ប្រាក់ ត្រូវបាននិពន្ធឡើងសម្រាប់អ្នកបើអ្នកបានត្រៀមរួចជាស្រេចដើម្បី... ផ្លាស់ពីសន្តិសុខការងារ នឹងចាប់ផ្ដើមស្វែងរកពិភពនៃសេរីភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ធ្វើការផ្លាស់ប្ដូរពិតប្រាកដសម្រាប់ជីវិត គ្រប់គ្រងច្បាស់លាស់ចំពោះអនាគតហិរញ្ញវត្ថុ មូលហេតុចម្បងដែលមនុស្សជួបវិបត្តិហិរញ្ញវត្ថុគឺព្រោះតែពួកគេបានចំណាយពេលវេលាច្រើនឆ្នាំនៅក្នុងសាលារៀនប៉ុន្តែមិនបានរៀនអំពីលុយ។ ជាលទ្ធផលគឺអ្នកទាំងអស់នោះបានរៀនពីរបៀបធ្វើការងារដើម្បីបានលុយ...ប៉ុន្តែមិនមែនរៀនពីវិធីធ្វើឲ្យលុយមកធ្វើការជំនួសគេឡើយ។ (ដោយលោកគ្រូ អួន សារ៉ាត់)

សហគ្រិន គំនិតមាស
$4.50

ប្រមូលផ្ដុំនូវគំនិតមាសរបស់សហគ្រិនប៉ិនប្រសប់ជាច្រើននាក់លើលោក អត្រាអត់ការងារធ្វើគឺកើតមានឡើងនៅគ្រប់ប្រទេសលើពិភពលោកមិនថាប្រទេសណាជាប្រទេសណានោះទេ គ្រាន់តែប្រទេសណាដែលគេអភិវឌ្ឍជឿនលឿន អត្រាអត់ការងារធ្វើនៅប្រទេសនោះមានអត្រាទាប ហើយប្រទេសកំពុងអភិវឌ្ឍន៍ អ្នកអត់ការងារធ្វើមានអត្រាខ្ពស់តែប៉ុណ្ណោះ។ ហេតុអ្វីបានជាមានរឿងនេះកើតឡើង? តើមនុស្សពិតជាខ្វះការងារធ្វើមែនឬ? តាមទស្សនៈរបស់ខ្ញុំ ខ្ញុំគិតថានៅលើពិភពលោកនេះមិនខ្វះការងារធ្វើទេ មានតែការងារទេដែលខ្វះមនុស្សធ្វើនោះ។ មានន័យថាការងារនៅលើលោកនេះនៅមានច្រើនណាស់ដែលមិនទាន់មានមនុស្សធ្វើឬបង្កើតឡើង។ គេសង្កេតឃើញថាប្រទេសណាដែលជាប្រទេសបង្កើតឬផលិត ប្រទេសនោះប្រាកដជាមិនខ្វះឬសម្បូរការងារធ្វើអត្រាអត់ការងារមានកម្រិតទាបតែបើប្រទេសណាដែលជាប្រទេសនាំចូល ឬប្រទេសប្រើប្រាស់គឺចាំតែទិញពីគេនោះ ប្រទេសនោះអត្រាអត់ការងារធ្វើមានកំរិតខ្ពស់។ ដូច្នេះការងារគឺជាចំណែកមួយដែលអាចជួយជំរុញឲ្យសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចជាតិឬសេដ្ឋកិច្ចពិភពលោកដើរទៅមុខឆ្ពោះទៅរកភាពរីកចម្រើន។ ក្នុងនាមយើងជាកោសិកាសង្គមអ្នកគម្រោងចាំរាជរដ្ឋាភិបាលបង្កើតការងារឲ្យយើងធ្វើ យើងត្រូវរួមចំណែកធ្វើឬបង្កើតការងារជាមួយរដ្ឋាភិបាលដោយផ្ដើមចេញពីយើងធ្វើជាសហគ្រិនដ៏ឆ្នើមម្នាក់។ តើសហគ្រិនជាអ្វី? ហើយសហគ្រិនត្រូវមានគុណសម្បត្តិអ្វីខ្លះ? តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់? តើសហគ្រិនអាចជួយប្រទេសជាតិឬពិភពលោកបានអ្វីខ្លះ? នៅក្នុងសៀវភៅនេះនឹងបរិយាយពណ៌នាអំពីសហគ្រិនដ៏ប៉ិនប្រសប់ជាច្រើននាក់នៅលើលោកដើម្បីបង្ហាញជូនដល់លោកអ្នកជាទុនជាមាគ៌ាដើម្បីឈានឆ្ពោះទៅរកសហគ្រិនភាព (ដោយលោកគ្រូ អួន សារ៉ាត់)

វិធីបង្រៀនមនុស្សឲ្យក្លាយជាអ្នកមាន
$5.00

សៀវភៅនេះបង្ហាញអំពីអ្វីដែលឪពុកមានបង្រៀនកូនរបស់ពួកគេឲ្យក្លាយជាអ្នកមានដែលឪពុកក្រនិងឪពុកមធ្យមមិនមករៀនសោះ (ដោយលោកគ្រូ អួន សារ៉ាត់)

ភាពវៃឆ្លាតក្នុងរឿងអចលនទ្រព្យ
$4.00

វិធីសាស្ត្រទាញយកប្រយោជន៍ពីអចលនទ្រព្យ យុទ្ធសាស្ត្របង្កើតឱកាសវិនិយោគលើអចលនទ្រព្យ វិធីសាស្រ្តបង្កើតទីផ្សារអចនទ្រព្យ វិធីសាស្រ្តទទួលបានដីដោយទទេៗ វិធីទាញអចនទ្រព្យថោក លក់ថ្លៃ អចលនទ្រព្យខ្លះអាជាទ្រព្យ អចលនទ្រព្យខ្លះទៀតអាចជាបំណុល។ យើងអាចសម្គាល់បានថាវាជាទ្រព្យ ឬបំណុលនៅត្រង់ថា បើវារកលុយដាក់ចូលហៅប៉ារបស់យើងជាប្រចាំ វាជាទ្រព្យ តែបើវាស៊ីលុយពីហោប៉ៅរបស់អ្នកជាប្រចាំវាជាបំណុល។ សហគ្រិនគំនិតមាសតែងតែបង្កើតឱកាសអចលនទ្រព្យវិនិយោគគ្រប់កាលៈទេសៈ។ គេតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគំនិតថាអចលនទ្រព្យនៅជាមួយអ្នកមានគំនិតនិងមានលុយតែងតែមានតម្លៃជាងនៅជាមួយអ្នកក្រ។ (ដោយលោកគ្រូ អួន សារ៉ាត់)

គោលការណ៍មាសមហាសេដ្ឋី
$3.75

មហាសេដ្ឋីនៅលើលោកពុំមែនជាមនុស្សទេពមានរឹទ្ធកំណាចអាចជប់មាសប្រាក់លុយកាក់បាននោះទេ។ ពួកគេជាមនុស្សកើតចេញពីទឹកដីភ្លើងខ្យល់ មានដៃ ពីរជើង ពីរភ្នែក 2 ត្រចៀក 2 ខួរក្បាលមួយ...ដូចតែយើងអញ្ចឹង តែអ្វីដែលគួរឲ្យកត់សម្គាល់ យើងសង្កេតឃើញថាមហាសេដ្ឋីទ្រព្យសម្បត្តិមហាសាលភាគច្រើនចាប់ផ្ដើមពីបាតដៃទទេ...ហើយភាពជោគជ័យបំផុតរបស់ពួកគេពុំមែនជារឿងដែលកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយមានការគិតគូរទុក ត្រៀមទុក គ្រោងទុក រៀបចំជាមុន ព្រមទាំងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពដែលមានការអត់ធន់ ការតាំងចិត្តយ៉ាងមុតមាំ ដើម្បីអនុវត្តតាមគោលការណ៍មាសរបស់ពួកគេរៀងរៀងខ្លួន។ គោលការណ៍មាសទាំងនោះត្រូវបានរៀបចំនៅក្នុងសៀវភៅនេះទាំងអស់ ដូច្នេះរង់ចាំតែអ្នកសិក្សាស្វែងយល់និងក្រេបជញ្ជក់យកទៅអនុវត្តជាក់ស្ដែងដើម្បីឲ្យមានសេរីភាពហិរញ្ញវត្ថុ...តើអ្នកបានត្រៀមខ្លួនរួចហើយឬនៅដើម្បីក្លាយជាអ្នកមាន? (ដោយលោកគ្រូ អួន សារ៉ាត់)

តេង ស៊ាវពិង
$4.00

គេស្គាល់ថា តេង សៀវពីងថាជាបុរសដែលមានមាឌតឿទាប តែមិនអាចផ្ដួលរំលំបាន នៅក្នុងប្រទេសចិនលោកត្រូវបានប្រសិទ្ធនាម ថាជា អគ្គស្ថាបត្យករ នៃដំណើរការកែទម្រង់ បើកទ្វាទំនើបកម្ម។ ម៉ៅ សេទុង ធ្លាប់បានចាត់ទុកលោកជា ឧត្តមប្រឹក្សា ដូចតួអង្គ ខុង ម៉េង នៅក្នុងរឿងសាមកុកដែរ។ តេង សៀវពីង ជាមនុស្សដែលប្រកបដោយសុទិដ្ធិនិយម អង់អាចក្លាហានឆ្លាតវៃ នឹងហ៊ានទទួលស្គាល់ការពិត។ ក្នុងចលនាមហាលោតផ្លោះ នាឆ្នាំ 1958 ដល់ 1961 ដែលបានបំផុសឲ្យមានការបង្កើតសមាគមប្រជាជន និងជំរុញឧស្សាហកម្មជនបទនោះ។ ក្នុងឋានៈជាអគ្គលេខាបក្ស លោកជាថ្នាក់ដឹកនាំតែម្នាក់គត់ដែលមើលឃើញនូវកំហុសឆ្គងនឹងចេញមុខទទួលខុសត្រូវ។ តេង សៀវពីង មានទស្សនៈដ៏ល្បីមួយថា ឆ្មារស ឬឆ្មាខ្មៅ មិនសំខាន់ទេ ឲ្យតែវាចាប់កណ្ដុលបាន។ ក្រៅពីនេះនៅមានប្រសាសន៍ជាច្រើនទៀតដូចជា ភាពមានបានជាកិត្តិយស ត្រូវអនុញ្ញាតឲ្យមនុស្សមួយចំនួនក្លាយទៅជាអ្នកមានជាមុនសិន ឬភាពក្រីក្រមិនមែនជាសង្គមនិយមទេ។ តេង សៀវពីង ប្រកាន់យកគោលការណ៍មួយដែលចាកឆ្ងាយពីគោលនយោបាយរបស់បក្សគឺ សេដ្ឋកិច្ចទីផ្សារ។ លោកបានថ្លែងថា កុំគិតថាសេដ្ឋកិច្ចផែនការជាសង្គមនិយម ហើយសេដ្ឋកិច្ចទីផ្សារជាមូលធននិយម។ ផែនការឬទីផ្សារប្រកាន់តែជាវិធានការប៉ុណ្ណោះ។ សេដ្ឋកិច្ចផែនការឬសេដ្ឋកិច្ចទីផ្សារមិនសំខាន់ទេឲ្យតែមានការអភិវឌ្ឍ។ តេង សៀវពីង បានបើកទ្វារប្រទេសចិនទៅកាន់ពិភពលោក និងជាអ្នកដឹកនាំតែម្នាក់គត់ដែលប្រកាន់យកគោលការណ៍នេះ ធ្វើជាកូនសើចឈានទៅរកជោគជ័យ លោកបានប្រកាសថាភាពឯកកោធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ យើងត្រូវតែបើកទ្វារចំហ ប្រកាសនេះមិនធ្វើឲ្យយើងបង់ខាតអ្វីទេ។ តេង សៀវពីង ជាអ្នកម៉ាក្សនិយមអស្ចារ្យ អ្នកបដិវត្តន៍ពាណិជ្ជកម្មដល់ពូកែ ជាបុរសរដ្ឋ អ្នកយុទ្ធសាស្ត្រយោធា និងជាអ្នកការទូត ជាមគ្គទេសក៍ដ៏អស្ចារ្យម្នាក់នៃបក្សកុម្មុយនីស្តចិន វីរៈកងទ័ពរំដោះប្រជាជនចិន និងសាធារណរដ្ឋប្រជាមានិតចិន ជាស្ថាបត្យកម្មដ៏ចំណាននៃសង្គមនិយមចិនក្នុងការបើកទ្វារជើងមេឃចិន និងទំនើបកម្ម ស្ថាបនិកទ្រឹស្តីដែលមិនកាន់អំណាចកំពូលរបស់រដ្ឋ។ (ដោយលោកគ្រូ អួន សារ៉ាត់)

អាប្រាហាំ លីនខុន
$4.00

ជាប្រធានាធិបតីទី 16 ជាប្រធានាធិបតីដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក អាប្រាហាំ លីនខុន គឺជាប្រធានាធិបតីទី 16 ដែលបានដឹកនាំសហរដ្ឋអាមេរិកឆ្លងកាត់សង្រ្គាម និងវិបត្តិរដ្ឋធម្មនុញ្ញដ៏ធំបំផុតមួយ ក៏ប៉ុន្តែរក្សាបាននូវភាពរូបរួមនៃបណ្ដារដ្ឋអាមេរិច។ លោកក៏ជាប្រធានាធិបតីដែលបានបិទបញ្ចប់ការប្រើមនុស្សជាទេសករនៅក្នុងទឹកដីអាមេរិក។ ប្រធានាធិបតីអាមេរិកដែលមានវត្តមាននៅក្នុងក្រដាសប្រាក់ 5 ដុល្លាររូបនេះ ក៏បានបន្សល់ទុកនូវគំនិតនិងទស្សនៈដ៏មានតម្លៃជាច្រើនសម្រាប់មនុស្សជាតិ។ នៅក្នុងសៀវភៅនេះគឺបង្ហាញអំពីទស្សនៈល្អៗដែលអាចយកទៅប្រើប្រាស់បានជាប្រយោជន៍ច្រើន។ (ដោយលោកគ្រូ អួន សារ៉ាត់)

សម្ដីមាសអ្នកដឹកនាំ
$4.00

ប្រដៅគេឱ្យបានជាបណ្ឌិតគឺជាការងាយស្រួល តែទូន្មានខ្លួនឯងឲ្យក្លាយជាមិត្តគឺជាការពិបាក(ព្រះពុទ្ធ) ការដឹកនាំដែលល្អគឺប្រើគុណធម៌ ល្អជាងប្រើច្បាប់(ខុង ជឺ) គ្រប់អ្នកដឹកនាំសុទ្ធតែជាអ្នកអានសៀវភៅ ប៉ុន្តែមិនមែនគ្រប់អ្នកអានសៀវភៅសុទ្ធតែអាចក្លាយជាអ្នកដឹកនាំអ្នកនោះទេ(HarryS.Truman) ទុក្ខរបស់រាស្ត្រគឺជាទុក្ខរបស់ព្រះអង្គ(ជ័យវរ្ម័នទី 7) រាស្ត្រត្រូវតែខ្លាំង ទើបអាចរើសបានមេដឹកនាំខ្លាំង។ អ្នកដឹកនាំល្អ ទើបរើសបានមន្ត្រីល្អ។ រាស្រ្តខ្លាំង អ្នកដឹកនាំល្អ មន្ត្រីល្អ ទើបធ្វើឲ្យប្រទេសជាតិខ្លាំង(ខុង មិញ) ។ (ដោយលោកគ្រូ អួន សារ៉ាត់)

លី ក្វាន់យូ
$4.00

នរណាក៏ដោយគ្រប់គ្រងប្រទេសសិង្ហបុរីត្រូវតែប្រើកណ្ដាប់ដៃដែក បើពុំដូច្នេះទេនឹងត្រូវចុះចាញ់។ នេះមិនមែនជាល្បែងលេងបៀឡើយ។ វាជាជីវិតរបស់លោកអ្នក រួមទាំងជីវិតរបស់ខ្ញុំផងដែរ។ ខ្ញុំចំណាយពេលស្ទើរមួយជីវិតរបស់ខ្ញុំទៅហើយដើម្បីស្ថាបនាប្រទេសនេះ។ ដរាបណាខ្ញុំនៅទទួលខុសត្រូវគ្មាននរណាអាចផ្ដួលរំលំប្រទេសនេះបានទេ។ ទោះបីជាខ្ញុំធ្លាក់ខ្លួនឈឺដេកនៅលើគ្រែ ហើយរៀបនឹងចូលឈូសក៏ដោយ ខ្ញុំនឹងងើបឡើងវិញភ្លាមបើខ្ញុំដឹងថាប្រទេសជារបស់ខ្ញុំជួបបញ្ហា។ ខ្ញុំមិនដែលខ្វល់នឹងព្រួយបារម្ភច្រើនអំពីលទ្ធផលនៃការបោះឆ្នោតនិងប្រជាប្រិយភាពរបស់ខ្ញុំក្នុងការបោះឆ្នោតនោះទេ។ ប្រសិនបើអ្នកបារម្ភថាតើអ្នកនឹងទទួលបានសំឡេងគាំទ្រទាប រឿងខ្ពស់ជាងមុន នោះអ្នកមិនមែនជាមេដឹកនាំនោះទេ។ អ្នកនឹងវិលវល់ទៅតាមកំលាំងខ្យល់បក់។ ដោយឡែកខ្ញុំមិនបានមកទីនេះធ្វើជាមេដឹកនាំដើម្បីខ្វល់អំពីរឿងនេះឡើយ។ (ដោយលោកគ្រូ អួន សារ៉ាត់)

គិតដូតជើងឯក
$3.75

លើកទឹកចិត្តសម្រាប់ អ្នកគិតដូចជើងឯក គតិបណ្ឌិតរបស់លោកដូណាត្រាំមានតម្លៃមិនអាចកាត់ថ្លៃបាន សៀវភៅនេះល្អបំផុតសម្រាប់ពេលវេលាដ៏ល្អឥតខ្ចោះនេះ ដោយលោក រ៉ូបឺត គីយូសាគី អ្នកនិពន្ធសៀវភៅ ឪពុកអ្នកមាន ឪពុកអ្នកក្រ លក់ដាច់បំផុតជុំវិញពិភពលោក ប្រធានបទនៅក្នុងសៀវភៅនេះរួមមាន ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអូប៉ាម៉ា អំណរព្រះគុណដើម រៀនគិតរឿងតូចតាចជុំវិញខ្លួន ចេះផ្ដល់ឱកាសឲ្យខ្លួនឯង បង្កើតគំនិតដែលមានទំនាក់ទំនងគ្នា ប្រឈមមុខនឹងភាពភ័យខ្លាចរបស់ខ្លួន ការស្រមើស្រមៃ គន្លឹះក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ទីផ្សារដ៏គួរឱ្យខ្លាច ចំណេះដឹងខាងហិរញ្ញវត្ថុ រក្សារូបភាពធំក្នុងចិត្ត គិតឱ្យដូចជាអ្នកមានទេពកោសល្យម្នាក់ ធ្វើការរុករក និងរស់នៅជាមួយបំណងរបស់អ្នក មនុស្សល្អមនុស្សអាក្រក់ និងរលកដ៏កាចសាហាវ កសាងកេរ្តិ៍ឈ្មោះរបស់អ្នក វិធីក្លាយជាអ្នកមាន.... (ដោយលោកគ្រូ អួន សារ៉ាត់)

អ្នកប្រាជ្ញ សូក្រាត
$4.00

សុក្រាត កើតនៅក្នុងឆ្នាំ 469 មុនគ្រិស្តសករាជ ក្នុងតំបន់អូឡាំព្យ៉ាដ ទីក្រុងថែននៃប្រទេសក្រិចគឺកើតក្រោយសង្គ្រាមនៅសាឡាមីង10 ឆ្នាំ។ គាត់បានទទួលមរណៈភាពកាលនៅឆ្នាំ 399 មុនគ្រិស្តសករាជ ក្នុងតំបន់អូឡាំព្យ៉ាដ ទីក្រុងអាថែនក្នុងជន្មាយុ70ឆ្នាំ។ សូក្រាត គឺជាទស្សនវិទូម្នាក់ដែលប្រកបដោយបញ្ញាវាងវៃ និងឈ្លាសវៃព្រមទាំងមានជីវិតពោរពេញទៅដោយសីលធម៌ជាងគេបំផុត។ ឪពុកឈ្មោះ សូប្រូស៊ីន ដែលមានមុខរបរជាជាងចម្លាក់ថ្ម ម្ដាយ ឈ្មោះ ហ្វារ៉ាណែត មានមុខរបរជាធ្មប។ ដូច្នេះហើយបានជាសូក្រាតតែងនិយាយថា ម្ដាយខ្ញុំជាតិមុនកើតកូន រីឯខ្ញុំជាធ្មបបង្កើតគំនិត។ សូក្រាតបានក្លាយជាអ្នកទស្សនវិជ្ជាដ៏សំខាន់និងល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាថែនបានចោទប្រកាន់ថាគាត់មិនបានគោរពព្រះរបស់ទីក្រុងសម័យនោះ ហើយនិងបានផ្សព្វផ្សាយនូវដំណឹងអកុសលផ្សេងៗទៀតថែមទាំងបានបំផ្លាញអនាគតយុវជន។ សូក្រាត ត្រូវបានជនជាតិក្រិចទាំងអស់ប្រសិទ្ធិនាមថាជាបិតាទស្សនៈវិជ្ជានិងជាបិតាវិទ្យាសាស្រ្តនយោបាយ។ ប្រជាជនថែន នាពេលនោះទទួលស្គាល់គាត់ថាជា វាគ្មិនពូកែនិយាយការងារ ពូកែសួរ ពូកែឆ្លើយទីណាមានសូក្រាតទីនោះមានមនុស្សចោមរោមជុំជិត។ កិច្ចការរបស់គាត់ គឺស្វែងរកការពិតមានសុភវិនិច្ឆ័យ សមហេតុផលមានតម្លៃមាន សុជីវធម៌ សីលធម៌ ដែលកត្តាទាំងនេះជាលក្ខណៈរបស់រដ្ឋនិងច្បាប់។ សូក្រាត ជាវីរបុរសនៅក្នុងដួងចិត្តនៃប្រជាជនក្រុងអាថែនដែលហ៊ានលះបង់ជីវិតដើម្បីការពារច្បាប់នៅទីក្រុងអាថែន និងជាមនុស្សពោរពេញទៅដោយ គុណធម៌ សីលធម៌ ឧត្តមគតិ និងទស្សនៈ ។ ថ្វីដ្បិតតែគាត់ស្លាប់ក៏ពិតមែន តែទស្សនៈរបស់គាត់នៅតែរស់នៅល្បីល្បាញពាសពេញពិភពលោក។ (ដោយលោកគ្រូ អួន សារ៉ាត់)

មហាត្មៈ គន្ធី
$4.00

មហាត្ម: គន្ធី ជាវីរជនប្រវត្តិសាស្ត្រឥណ្ឌាម្នាក់ដ៏ឆ្នើម និងល្បីល្បាញពេញសកលក្នុងការតស៊ូប្រឆាំងអាណានិគមនិយមអង់គ្លេស ដោយមធ្យោបាយអហិង្សាដើម្បីទាមទារឯករាជ្យឲ្យប្រទេសឥណ្ឌា។ សកម្មភាពប្រឆាំងរបស់លោកចំពោះអំពើអយុត្តិធម៌មិនប្រើកម្លាំងកាយទេ គឺប្រើកម្លាំងសីលធម៌និងអំពើអហិង្សា។ មិនតែប៉ុណ្ណោះ សកម្មភាពអានសាររបស់លោកទទួលបានជោគជ័យក្នុងការរំសាយចោលនៃការប្រកាន់វណ្ណៈទាំងបួននៅឥណ្ឌានិងការរំដោះអាហ្វ្រិកខាងត្បូងឲ្យមានសេរីភាពពីពួកអាណានិគមនិយមអង់គ្លេស។ មហាត្ម: គន្ធី ជារដ្ឋបុរសដ៏សំខាន់បំផុតរបស់ឥណ្ឌា។ ឥទ្ធិពលរបស់គាត់ធ្វើឲ្យជនជាតិឥណ្ឌាគោរពស្រឡាញ់ហួសនឹងពណ៌នាបាន។ មានមនុស្សជាច្រើនម៉ឺននាក់អាចលុតជង្គង់ចុះថើបដី ដែលមានស្នាមដានជើងមហាត្ម: គន្ធី ដើរឆ្លងកាត់ទៅ។ មនុស្សជាច្រើនលានងើយមុខឡើងមើលទៅលើផ្ទៃមេឃ ពេលគេពោលរឺបានឮនរណានិយាយឈ្មោះមហាត្ម:គន្ធី។ (ដោយលោកគ្រូ អួន សារ៉ាត់)

លំហូសាច់ប្រាក់៤ទិស ភាគ១
$4.00

មាគ៌ាឆ្ពោះទៅកាន់សេរីភាពហិរញ្ញវត្ថុ សៀវភៅនេះបង្ហាញពី របៀបចាត់ចែងគ្រប់គ្រងនិងវិនិយោគលុយ វិធីរបស់ខ្លួនពីភាពក្រីក្រទៅកាន់ភាពស្ដុកស្ដម្ដ មូលហេតុដែលនាំឲ្យមានអ្នកមាននិងអ្នកក្រ វិធីផ្លាស់ប្ដូរឥរិយាបថនៃការគិតចំពោះលុយ វិធីរកប្រាក់របស់អ្នកមាននិងអ្នកក្រ ភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រ អាថ៌កំបាំងនៃអ្នកមាននិងអ្នកក្រ។ (ដោយលោកគ្រូ អួន សារ៉ាត់)

ចំណេះដឹងហិរញ្ញវត្ថុ
$3.75

សៀវភៅនេះអ្នកនឹងបានយល់ដឹងអំពី ប្រវត្តិនិងសារៈសំខាន់របស់លុយ ចរន្តសេដ្ឋកិច្ចពិភពលោក ផែនការហិរញ្ញវត្ថុសម្រាប់ជីវិត គន្លឹះវិនិយោគរបស់អ្នកមាន វិទ្យាសាស្រ្តសន្សំលុយដើម្បីក្លាយជាអ្នកមានមុនអាយុ 30 សៀវភៅនេះនឹងបង្ហាញលោកអ្នកអំពី ការវិវត្តរបស់លុយនាបុរេសម័យដល់បច្ចុប្បន្នព្រមទាំងគុណសម្បត្តិនិងគុណវិបត្តិនៃហិរញ្ញវត្ថុ រូបនីយកម្មរូបិយវត្ថុជាតិ និងបរទេសដែលបង្កឱ្យមានគុណសម្បត្តិនិងគុណវិបត្តិ នាគារលើកស្ទួយរូបិយវត្ថុជាតិឲ្យមានចរន្តនៅលើទីផ្សារ ដំណើរនៃការផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ពិភពលោក របៀបសន្សំប្រាក់ដ៏មានប្រសិទ្ធភាពនិងឆាប់បំផុត មាគ៌ាឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ គំរូនៃផែនការហិរញ្ញវត្ថុសម្រាប់ខ្លួននិងគ្រួសារ គន្លឹះនៃការចាត់ចែង សន្សំ វិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់មហាសេដ្ឋី គន្លឹះវិនិយោគរបស់អ្នកមានដែលធានាដល់ការចំណេញច្រើនកើនប្រាក់ចំណូល និងមាននិរន្តភាព ដំបូន្មានល្អៗវត្ថុពីកំពូលអ្នកមានជុំវិញពិភពលោក ដើម្បីឲ្យមានសេរីភាពហិរញ្ញវត្ថុនៅក្នុងជីវិត ត្រូវកំណត់ផែនការហិរញ្ញវត្ថុសម្រាប់ជីវិតឱ្យបានច្បាស់លាស់ និងអនុវត្តតាមផែនការនោះប្រកបដោយវិន័យ។ (ដោយលោកគ្រូ អួន សារ៉ាត់)

គំនិតច្នៃប្រឌិតរកលុយ
$4.00

មនុស្សល្ងង់ រង់ចាំទាល់តែមានដើមទុនគ្រប់គ្រាន់ ទៅចាប់ផ្ដើមរកស៊ី ឬធ្វើអាជីវកម្ម មនុស្សឆ្លាតចាប់ផ្ដើមរកស៊ី ឬធ្វើអាជីវកម្មតាំងពីមានដើមទុនតិចតួច មនុស្សអស្ចារ្យចាប់ផ្ដើមរកស៊ី ឬធ្វើអាជីវកម្មដោយប្រើគំនិតច្នៃប្រឌិតធ្វើជាដើមទុន។ របស់របរដែលគេបោះបង់ចោលនិងក្លាយជារបស់មានតម្លៃនៅពេលដែលវាត្រូវបានកែច្នៃ។ ចូលក្រឡេកមើលរបស់របរជុំវិញខ្លួនអ្នក ដែលពីមុនអ្នកដទៃឬខ្លួនអ្នកផ្ទាល់គិតថាវាគ្មានតម្លៃយកមកកែច្នៃអោយក្លាយទៅជារបស់មានប្រយោជន៍ឬមានតម្លៃ។ តើចាំថា អ្វីដែលថ្មីប្លែកតែងតែត្រូវគេចាប់អារម្មណ៍ ហើយបើគេចាប់អារម្មណ៍វាប្រាកដជាលក់បានលុយនេះបើចង់បានលុយ។ (ដោយលោកគ្រូ អួន សារ៉ាត់)

គំនិតទ្រព្យ
$3.75

គំនិតទ្រព្យ បង្កើតក្រុមហ៊ុននៅក្នុងគំនិត ដើម្បីចាប់ផ្ដើមធ្វើជំនួញបានគឺអត់ត្រូវការលុយធ្វើជាទុននោះទេយើងត្រូវការកំនិតជាចាំបាច់និងជាចម្បង ។ ការអត់លុយមិនមែនជាបញ្ហានៃការធ្វើជំនួញទេ តែការអត់គំនិត ទើបជាបញ្ហាពិតប្រាកដនីកាធ្វើជំនួញ ។ មនុស្សដែលយល់ថាធ្វើជំនួញត្រូវការលុយ គេនឹងគ្មានថ្ងៃអាចធ្វើជំនួញបានឡើយ ព្រោះគេត្រូវរង់ចាំដល់គេមានលុយគ្រប់គ្រាន់ ដែលការពិតបញ្ហារបស់គេមិនមែនជាលុយឬគឺគំនិត ។ អ្នកជំនួញ និងអ្នកកំលោះ អ្នកជំនួញម្នាក់ជិះឡានក្រុងពីទីក្រុងទៅខេត្តនានា ហើយក៏បានអង្គុយលើកៅអីក្បែរកំលោះម្នាក់ ។ គាត់បានសួរទៅកំលោះនោះថាសួស្ដីប្អូនប្រុស!អ្នកកំលោះអញ្ជើញទៅណាដែរ? ពូសុំអង្គុយក្បែរផងបានទេ?អ្នកកំលោះតបថា"សូមអញ្ជើញអង្គុយលោក ខ្ញុំទៅផ្ទះនៅខេត្ត។ អ្នកជំនួញ : ប្អូនប្រុសសុខសប្បាយទេ?ការងារយ៉ាងណាដែរ? អ្នកកំលោះ : ខ្ញុំមិនសូវសុខសប្បាយទេ។ខ្ញុំមិនទាន់មានការងារធ្វើ។ អ្នកជំនួញ: ចុះអាជីវកម្មរបស់អ្នកយ៉ាងណាដែរ? អ្នកកំលោះ:ខ្ញុំមិនទាន់មានអាជីវកម្មទេ។ អ្នកជំនួញ: ចុះហេតុអ្វីមិនចាប់ផ្ដើមធ្វើ? អ្នកកំលោះ:ខ្ញុំមិនទាន់ដឹងថាធ្វើអ្វីទេ ព្រោះអត់លុយផង។ អ្នកជំនួញ:តើប្អូនមានបញ្ហារឿងអត់លុយ ឬបញ្ហាអត់ដឹងថាត្រូវធ្វើអាជីវកម្មអ្វី? អ្នកកំលោះ:គឺទាំងពីរហ្នឹងតែម្ដង។ អ្នកជំនួញ: តើបញ្ហាណាចម្បងជាងគេ? អ្នកកំលោះ:បញ្ហាចម្បងគឺបញ្ហាអត់លុយ។ អ្នកជំនួញ: ចុះបើមានលុយ ចង់ធ្វើមុខរបរអ្វីដែរ? អ្នកកំលោះ:ខ្ញុំមិនដឹងថាគួរធ្វើមុខរបរអ្វីទេ។ អ្នកជំនួញ: អញ្ចឹងបញ្ហាចម្បងរបស់ប្អូន បញ្ហាអត់មានលុយ ឬបញ្ហាអត់គំនិតបង្កើតមុខរបរ? អ្នកកំលោះ: ការពិត...ខ្ញុំអត់ទាន់មានគំនិតបង្កើតមុខរបរ តែខ្ញុំពិតជាចង់បង្កើតមុខរបរផ្ទាល់ខ្លួនខ្លាំងណាស់។ សូមលោកពូជួយប្រាប់ខ្ញុំផងអំពីរបៀបចាប់ផ្ដើមបង្កើតអាជីវកម្ម។ អ្នកជំនួញ:បាទ!ដំបូងអ្នកត្រូវបង្កើតក្រុមហ៊ុនក្នុងគំនិតរបស់អ្នកសិន។ (ដោយលោកគ្រូ អួន សារ៉ាត់)

ស្ទីវ ចប
$4.00

បុរសសាមញ្ញ តែអាចបង្កើតលទ្ធផលអស្ចារ្យផ្លាស់ប្ដូរពិភពលោកបាន កេរ្តិ៍ឈ្មោះល្អ មិនស្លាប់រលាយសាបសូន្យទៅតាមចាស់ឡើយ។ ជនដែលបង្កើតសមទ្ធផលស្នាដៃជាប្រយោជន៍បម្រើមនុស្សជាតិ ពិភពលោកតែងតែចងចាំ គោរពអោយតម្លៃ នឹងដឹងគុណ ចំពោះជននោះជាអវសាន្ត។

ដូណាល់ ត្រាំ
$5.00

ត្រាំត្រូវបានឪពុកម្ដាយបញ្ជូនទៅលោតដំនៅសាលាយោធានិងបានបញ្ចប់វិទ្យាល័យនៅទីនោះ។ក្រោយពីបញ្ចប់បរិញ្ញាបត្រសេដ្ឋកិច្ចនៅឆ្នាំ 1968 ភ្លាមត្រាំចូលធ្វើការនៅក្រុមហ៊ុនឪពុករបស់គាត់ភ្លែត។1975 ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន។មកពាន់ 971 5 ក៏បានចេញលោករកស៊ីវិស័យអចលនទ្រព្យដោយខ្លួនឯង និងបានក្លាយជាមហាសេដ្ឋីអចលនទ្រព្យពិភពលោកដែលបានទ្រព្យផ្ទាល់ខ្លួន 3.7 ពាន់លានដុល្លារ(2016) និងបានជាប់ឆ្នោតជាប្រធានាធិបតីទី 45 នៃសហរដ្ឋអាមេរិកនៅឆ្នាំ 2016។ តិចនិច និងយុទ្ធសាស្ត្ររកស៊ីដោយមិនប្រើលុយ តិចនិច និងយុទ្ធសាស្ត្រទទួលបានអចលនទ្រព្យមកដោយទទេៗ តិចនិច យុទ្ធសាស្ត្រយកឈ្នះលើដៃគូប្រកួតប្រជែង តិចនិច និងយុទ្ធសាស្ត្រយកឈ្នះលើឧបសគ្គនិងបញ្ហាធំៗ តិចនិច និងយុទ្ធសាស្ត្រចរចាប្រកបដោយប្រសិទ្ធភាព តិចនិច និងយុទ្ធសាស្ត្រដោះបំណុល តិចនិច និងយុទ្ធសាស្ត្ររកស៊ីលើវិស័យអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាព តិចនិច និងយុទ្ធសាស្ត្រយកឈ្នះតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក (ដោយលោកគ្រូ អួន សារ៉ាត់)

អ្នកប្រាជ្ញខុងជឺ
$4.00

ខុង ជឺ កើតនៅឆ្នាំ 551 គ.ស ក្នុងកុលសម្ព័ន្ធលូ ស្ថិតនៅខាងត្បូងខេត្តចន្ទទង់នៃព្រះរាជាណាចក្រជាអភិជន។ ខុង ជឺ រស់ក្នុងសភាពទីទាល់ក្រ លុះលោកអាយុបាន 50ឆ្នាំ ខុង ជឺ ក៏បានឡើងឋានៈសេនាបតីយ៉ាងធំមួយរូបក្នុងរាជវង្សលូ។ ក្រោយពីមានវិបត្តិនយោបាយនៅក្នុងប្រទេសរវាងអាជ្ញាធរអ្នកកាន់ច្បាប់និងទ្រឹស្ដីទស្សនៈវិទ្យារបស់លោក ខុង ជឺក៏បានភៀសខ្លួនចេញទៅស្រុកមួយទៅស្រុកមួយអស់រយៈការ 13 ឆ្នាំ។ ខុង ជឺ បានផ្សាយទស្សនៈវិជ្ជារបស់លោកនៅគ្រប់ទីកន្លែងដែលលោកទៅដល់។ លោកមានបំណងដឹកនាំប្រជារាស្ត្រឲ្យស្គាល់នូវតម្លៃរបស់ខ្លួនព្រមទាំងចង់ជួយប្រជាជនរួចចាក់អំពីអំពើជិះជាន់របស់កុលសម្ព័ន្ធចូវដោយការកែប្រែនូវរបស់នយោបាយក្នុងប្រទេស។ ខុង ជឺ បានផ្សាយទស្សនវិជ្ជារបស់លោកអស់ 13 ឆ្នាំនៅក្នុងស្រុកចិនទាំងមូល។ គេបានចាប់ទុក ខុង ជឺ ជាទស្សនវិទូប្រទេសចិន ព្រោះលោកបានចាប់ផ្សាយទស្សនវិទូមុន គ.ស ព្រមទាំងបានមើលសាលាបង្រៀនទស្សនវិទូដល់សាវ័កថែមទៀតផង។ ខុង ជឺ ជាបុគ្គលតែម្នាក់គត់ដែលប្រទេសចិនសម័យនោះចាត់ទុកជាសាស្ត្រាចារ្យចម្បងក្នុងការផ្សាយទស្សនវិជ្ជាជាសាធារណៈ។ ខុងជឺពុំគ្រាន់តែជាគ្រូបង្ហាត់បង្រៀននូវក្បួនខ្នាតផ្សេងៗនោះទេ លោកជាអ្នកដឹកនាំប្រជាជនអាចអនុវត្តនូវទម្លាប់សុទិដ្ឋិនិយមផ្នែក វប្បធម៌ សង្គមធម៌និងសាសនា។ ខុង ជឺ ជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញមានកិត្តិនាមស្មើនឹងសូក្រាតប្រទេសកូរ៉េ (ដោយលោកគ្រូ អួន សារ៉ាត់)

ឳកាសមាស
$3.75

អ្នកល្ងង់រង់ចាំឱកាស មនុស្សឆ្លាតស្វែងរកឱកាស មនុស្សគតិបណ្ឌិតបង្កើតឱកាស មានលុយច្រើនមិនមែនសុទ្ធតែអាចធ្វើជំនួញបានទេមានគំនិតច្រើនទើបជាមាគ៌ាឆ្ពោះទៅរកការធ្វើជំនួញដ៏មហិមា មុនចាប់ផ្ដើមធ្វើជំនួញត្រូវគិត ថាតើចំណេញប៉ុន្មាន?មិនត្រូវគិតថាត្រូវចំណាយប៉ុន្មានទេ? ដើមទុនពិតប្រាកដនៃការធ្វើជំនួញមិនមែន លុយទេ តែជាគំនិត អ្នកជោគជ័យតែងបង្កើតឱកាស រីឯអ្នកបរាជ័យតែងតែរង់ចាំឱកាស អ្នកមានចេះមើលឱកាស ចេះបង្កើតឱកាស និងចេះចាប់យកឱកាស (ដោយលោកគ្រូ អួន សារ៉ាត់)

ផ្ដើមគំនិតបង្កើតមុខរបរ
$4.00

មានជាទស្សនាទានខ្លះដែលអាចអោយលោកអ្នកមានគំនិតច្នៃប្រឌិតក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួនដោយមិនចាំបាច់ប្រើលុយឬលុយតិចតួច។ បើចង់មានចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ចង់មានត្រូវចាប់ផ្ដើមបង្កើតមុខរបរផ្ទាល់ខ្លួន ចង់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឬប្រទេសជាតិត្រូវធ្វើជំនួញឬអាជីវកម្មផ្ទាល់ខ្លួន មានមុខរបរផ្ទាល់ខ្លួនមិនត្រឹមតែអាចជួយខ្លួនឯងបានទេថែមទាំងអាចជួយឲ្យអ្នកដទៃមានការងារធ្វើផង អត់លុយក្នុងការដំណើរការអាជីវកម្មឬមុខរបរវាមិនសំខាន់ទេតែអ្វីដែលសំខាន់គឺមានគំនិត មានគំនិតអាចបង្កើតនិងដំណើរការអាជីវកម្មបាន មានលុយមិនប្រាកដថាអាចធ្វើជំនួញឬអាជីវកម្មបានទេបើអត់គំនិត ការហ៊ានសម្រេចចិត្តធ្វើជំនួញឬអាជីវកម្មផ្ទាល់ខ្លួនគឺជាការយកវាសនាទៅប្រថុយប្រថានក្នុងកណ្តាប់ដៃខ្លួនឯង ចូលផ្ដើមគំនិតបង្កើតជំនួញផ្ទាល់ខ្លួន ចូលជ្រើសរើសនូវអ្វីដែលខ្លួនស្រឡាញ់ ហើយត្រូវស្រឡាញ់នូវអ្វីដែលបានជ្រើសរើស ចាប់ផ្ដើមធ្វើវាពីថ្ងៃនេះទៅដើម្បីជីវិតស្រស់បំព្រងនិងទទួលបាននូវអ្វីៗដែលអ្នកចង់បាន បើចង់មានត្រូវហ៊ានប្រថុយដែលការប្រថុយនោះត្រូវប្រកបដោយបញ្ញា (ដោយលោកគ្រូ អួន សារ៉ាត់)

មហាសេដ្ឋី ប៊ីល ហ្គេត
$4.00

ប៊ីល ហ្គេត ស្ថាបនិកក្រុមហ៊ុន Microsoft ជាមហាសេដ្ឋីទី 1 លើពិភពលោក 17 ឆ្នាំក្នុងអំឡុងពេល 21 ឆ្នាំចាប់តាំងពីគាត់ក្លាយជាមហាសេដ្ឋីនៅឆ្នាំ 1996។ ប៊ីល ហ្គេត ពីនិស្សិតបោះបង់ការសិក្សានៅឆ្នាំទី 2 ក្លាយជាមហាសេដ្ឋីមានទ្រព្យផ្ទាល់ខ្លួនប្រមាណ 80 ពាន់លានដុល្លារគិតត្រឹមឆ្នាំ 2016 ហើយលោកបានបរិច្ចាគទ្រព្យទៅដើម្បីសុខភាពមនុស្សទូទាំងពិភពលោក។មានរឿងរ៉ាវជាច្រើនពី ប៊ីល ហ្គេត ដែលអ្នកគួរដឹង។ ប្រសិនបើអ្នកកើតមកក្រ វាមិនមែនជាកំហុសរបស់អ្នកទេតែបើអ្នកស្លាប់ទៅនៅតែក្រទើបជាកំហុសរបស់អ្នកយ៉ាងពិតប្រាកដ។ យើងរីករាយនឹងភាពជោគជ័យគឺជារឿងត្រឹមត្រូវ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺត្រូវយកចិត្តទុកដាក់រៀនសូត្រពីភាពបរាជ័យដោយប្រុងប្រយ័ត្ន។ ខ្ញុំប្រឡងធ្លាក់មុខវិជ្ជាខ្លះ ឯមិត្តភក្កិរបស់ខ្ញុំប្រឡងជាប់គ្រប់មុខវិទ្យាទាំងអស់តែឥឡូវគាត់ជាវិស្វករនៅក្រុមហ៊ុន Microsoft ហើយខ្ញុំជាម្ចាស់ក្រុមហ៊ុន Microsoft។ ខ្ញុំតែងតែជ្រើសមនុស្សខ្ជិលអោយធ្វើការលំបាកៗ ព្រោះមនុស្សខ្ជិលតែងតែរកឃើញវិធីងាយដើម្បីទៅសម្រេចវា។ ប្រសិនបើអ្នកធ្វើវាមិនបានល្អទេ យ៉ាងហោចណាស់ក៏អ្នកធ្វើវាឲ្យល្អមើលដែរ។ (ដោយលោកគ្រូ អួន សារ៉ាត់)

អ្នកដឹកនាំក្នុងខ្លួន
$5.00

សិល្បៈមូលមិត្ត បណ្ដាជាអ្នកដទៃដើម្បីទទួលបានជោគជ័យក្នុងជីវិត (ដោយលោកគ្រូ អួន សារ៉ាត់)

មហាសេដ្ឋី ម៉ាក់ ហ្សាក់កឺបឺក
$4.00

ម៉ាក ហ្សាក់កឺបឺក បង្ហាញវិធីសាស្រ្តធ្វើជំនួញជំនួញឱ្យរីកធំ ជោគជ័យលឿន ក្លាយជាមហាសេដ្ឋីទាំងវិញក្មេង នៅស្ថិតស្ថេរជារៀងរហូត។ (ដោយលោកគ្រូ អួន សារ៉ាត់)

ចាប់គិតផ្តើមមាន
$4.50

គ្រប់យ៉ាងដែលមនុស្សចាប់ផ្តើមគិត និងជឿជាក់វានឹងក្លាយជាការពិត។ គោលការណ៍មាស 13 យ៉ាងអាចធ្វើឲ្យសុបិនក្លាយជាការពិត។ ចូរស្គាល់ខ្លួនឯងដើម្បីទទួលបានភាពស្ដុកស្ដម្ភ សៀវភៅមួយក្បាលនេះមានបង្កប់នូវអាថ៌កំបាំងក្នុងការបង្កើតលុយដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបាន។ ចាប់គិត ផ្ដើមមាន ផ្អែកលើច្បាប់នៃភាពជោគជ័យដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់អ្នកនិពន្ធបង្ហាញពីគតិល្អរបស់មនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីខាងការបង្កើតទ្រព្យសម្បត្តិនិងការសម្រេចបានជោគជ័យផ្សេងៗទៀត។ រូបមន្តនៃភាពជោគជ័យដល់ពូកែសាកសិទ្ធរបស់លោក អេនឌ្រូ ខាណឺហ្គី(ANDERW CARNEGIE) គឺជាការជំរុញឲ្យមានការនិពន្ធសៀវភៅនេះឡើង ខាណឺហ្គី(ANDERW CARNEGIE) បានធ្វើការបង្ហាញនូវភាពត្រឹមត្រូវរបស់ខ្លួននៅពេលការបង្រៀនរបស់គាត់បាននាំមកនូវទ្រព្យសម្បត្តិទៅដល់មនុស្សវ័យក្មេងដែលគាត់បានបង្ហាញពីអាថ៌កំបាំងរបស់គាត់។ សៀវភៅនេះនឹងប្រាប់អ្នកពីអាថ៌កំបាំងទាំងនោះហើយអាថ៌កំបាំងរបស់លោកពូកែជាច្រើនទៀតដូចជារូបគាត់ផងដែរ។ វាមិនត្រឹមតែបង្ហាញអ្នកពីអ្វីដែលអ្នកត្រូវធ្វើប៉ុណ្ណោះទេ តែវាក៏នឹងបង្ហាញប្រាប់អ្នកពីវិធីក្នុងការធ្វើផងដែរ។ ប្រសិនបើអ្នកបានរៀនហើយប្រើប្រាស់នៅទឹកដីធម្មតាដែលបានបង្ហាញនៅទីនេះអ្នកនឹងមានជំនាញទៅលើអាថ៌កំបាំងនៃការពិតនិងជោគជ័យបានយូរអង្វែងហើយអ្នកក៏អាចទទួលបាននូវអ្វីដែលអ្នកចង់បានក្នុងឆាកជីវិតរបស់អ្នកផងដែរ។ (ដោយលោកគ្រូ អួន សារ៉ាត់)

រឿងនិទានមានប្រាជ្ញា
$4.00

ហេតុផល សច្ចភាព តថភាព ខ្លឹមសារ អត្ថន័យ អត្ថរស និទានខ្លី តម្លៃអប់រំខ្លឹម គំនិតពិចារណាខ្លាំង កុំផ្ញើលុយតាមមនុស្សផ្ញើតាមធនាគារវិញ មានលោកយាយម្នាក់ទើបមកពីស្រុកស្រែជនបទដោយវង្វេងផ្លូវនៅកណ្ដាលទីក្រុង គាត់មិនបានរកផ្លូវទៅផ្ទះកើតទេ ឡានឈ្នួលដែលគាត់បានជិះពីជនបទមកផ្សារនោះក៏បានចាកចេញទៅជនបទវិញចោលគាត់ទៀត។ គាត់មិនបានស្គាល់នរណាម្នាក់សោះគាត់ក្រលេកមើលជុំវិញខ្លួនឃើញរូបសំណាកលោកតាម៉ៅ ដែលមនុស្សម្នាមានជំនឿហើយបានយកតង្វាយទៅថ្វាយជាហូរហែ។គាត់បានដើរតម្រង់ទៅរូបសំណាកយ៉ាងលឿនហើយបានក្រាបថ្វាយបង្គំបន់ស្រន់ថា សូមលោកតាម៉ៅដ៏មានឫទ្ធីអំណាចជួយខ្ញុំម្ចាស់ផង ត្បិតអីខ្ញុំមកពីជនបទចូលផ្សារកណ្ដាលទីក្រុងរវល់ដើរមើលទេសភាពដ៏ស្រស់ស្អាតនៅទីនោះបានវង្វេងរកផ្លូវទៅផ្ទះមិនឃើញណាមួយឡានឈ្នួលចេញចោលណាមួយអត់លុយសុំលោកតាដ៏មានមហិទ្ធិឫទ្ធិប្រទានលុយឱ្យខ្ញុំ50,000៛គ្រាន់បានធ្វើដំណើរ។ មានប៉ូលីសឈរយាមនៅក្បែរនោះបានឮលោកយាយរៀបរាប់យ៉ាងកម្សត់បែបនេះគាត់មានចិត្តអាណិតអាសូរខ្លាំងណាស់នៅពេលលោកយាយក្រោកចេញពីកន្លែងបន់ស្រន់ប៉ូលីសនោះបានដកលុយពីហោប៉ៅជូនលោកយាយ 30,000៛ លោកយាយលើកដៃទទួលលុយងាកទៅសំពះអរគុណរូបសំណាក់លោកតាម៉ៅហើយពោលអរគុណលោកតាមួយថា ខ្ញុំព្រះករុណាអរគុណលោកតាខ្លាំងណាស់ដែលបានប្រទានលុយឲ្យខ្ញុំ ប៉ុន្តែលោកក្រោយកុំផ្ញើតាមប៉ូលីសអី គេយកសេវាថ្លៃណាស់ដល់ទៅ 20,000៛ ម៉ឺនសូមលោកតាផ្ញើតាមវីងអត់សេវាតិចជាង។​​​​ (ដោយលោកគ្រូ អួន សារ៉ាត់)

រស់ដោយប្រាជ្ញា I
$3.75

កង្វះប្រាក់កាក់មិនមែនជាឧបសគ្គ តែបើកង្វះគំនិតជីវិតពិតជាធ្លាក់ក្នុងអន្លង់ភ័យ នៅលើលោកនេះគ្មានពន្លឺអ្វីភ្លឺជាងពន្លឺប្រាជ្ញាទេសត្វយកឈ្នះលើគ្នាដោយសារកំលាំងមាឌសំឡេង ខ្នាយ ចង្កូម តែមនុស្សអាចយកឈ្នះលើគ្នាដោយសារប្រាជ្ញា។ អ្នកមានប្រាជ្ញាមិនចង់យកឈ្នះលើអ្នកដទៃទេតែគេបានឈ្នះដោយស្វ័យប្រវត្តិស្រេចទៅហើយ។ អ្នកអប្បប្រាជ្ញាស្លាប់នឹងមិនចេះគិត អ្នកមានប្រាជ្ញាមិនទាស់គំនិត ទោះស្ថិតក្នុងគ្រាអាសន្នក៏អាចស្រោចស្រង់ជីវិតខ្លួនបាន មនុស្សឆ្លាតពូកែធ្វើការងារ មនុស្សមនុស្សគតិបណ្ឌិតពូកែប្រើមនុស្សឆ្លាតឲ្យធ្វើការងារ មនុស្សល្ងង់រង់ចាំឱកាស មនុស្សឆ្លាតស្វែងរកឱកាស មនុស្សមានគតិបណ្ឌិតបង្កើតឱកាស រស់ដោយមានប្រាជ្ញា 1ឆ្នាំប្រសើរជាងរស់ដោយភាពល្ងង់ខ្លៅមួយជីវិត។ (ដោយលោកគ្រូ អួន សារ៉ាត់)

រស់ដោយប្រាជ្ញា II
$3.75

រស់ដោយប្រាជ្ញាមួយ ថ្ងៃប្រសើរជាងរស់នៅក្នុងភាពល្ងង់ខ្លៅអស់មួយជីវិត អ្នកមានប្រាជ្ញាអាចរកឃើញដំណោះស្រាយនៃបញ្ហាទោះជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ មានប្រាជ្ញាទោះជានៅទីងងឹតក៏មានពន្លឺដែរ គ្មានភាពជោគជ័យណាកើតឡើងដោយខ្វះប្រាជ្ញានោះទេ ពិការអីក៏ពីការកទៅចុះកុំឱ្យតែពិការខួរក្បាលព្រោះខួរក្បាលជាប្រភពឬសម្បុកនៃបញ្ញា ទីណាមានប្រាជ្ញាទីនោះមានពន្លឺ មនុស្សអាចអត់មានមាសប្រាក់ទ្រព្យសម្បត្តិបាន តែមិនគួរអត់គំនិតប្រាជ្ញាស្មារតីឡើយ មនុស្សដែលអប្បប្រាជ្ញារាប់រយនាក់មិនស្មើមនុស្សដែលមានប្រាជ្ញាម្នាក់ មាឌតូចក៏តូចចុះ ឱ្យតែមានប្រាជ្ញា ស៊ូតឿរាងកាយកុំឲ្យជឿប្រាជ្ញា សម្ផស្សអាប់ក៏អាប់ទៅចុះ កុំឲ្យតែអាប់ប្រាជ្ញា។ (ដោយលោកគ្រូ អួន សារ៉ាត់)

រស់ដោយប្រាជ្ញា III
$3.75

ថ្ងៃមួយបុរសម្នាក់បានជួបទស្សនវិជ្ជាដ៏អស្ចារ្យម្នាក់គឺសូក្រាត ហើយបាននិយាយទៅសូក្រាតថា សូក្រាត តើអ្នកមានបានដឹងរឿងលិចឬមួយរបស់មិត្តអ្នកទេ? សូក្រាតឃាត់ ឈប់សិនមុននឹងអ្នកប្រាប់រឿងមកខ្ញុំ ខ្ញុំចង់ឱ្យអ្នកឆ្លើយនូវសំណួរសំខាន់បីរបស់ខ្ញុំសិន មនុស្សឆ្ងល់ សំណួរសំខាន់ចំនួន 3 សូក្រាត ត្រូវហើយមុនពេលដែលអ្នកប្រាប់ខ្ញុំអំពីមិត្តខ្ញុំ ព្រោះវាអាចជាវិធីមួយដើម្បីឱ្យដឹងថាអ្វីដែលអ្នកនឹងនិយាយនោះគឺសាកសមសម្រាប់ខ្ញុំគួរតែស្តាប់ដែរឬទេ។ សំណួរទី 1 នោះ វាគឺជាការពិត។ តើអ្នកប្រាកដទេថាអ្វីដែលអ្នកនឹងប្រាប់ខ្ញុំគឺជាការពិត? បុរសនោះបាននិយាយមិនច្បាស់ទេ។ តាមពិតខ្ញុំគ្រាន់តែបានឮគេនិយាយអំពីវា។ សូ ក្រាត ដូច្នេះអ្នកពិតមិនដឹងថាតើវាជាការពិតឬមិនពិត មែនទេ? ឥឡូវនេះយើងសាកល្បងសំណួរទី 2 នោះគឺតើរឿងដែលអ្នកនឹងប្រាប់អំពីមិត្តខ្ញុំនោះវាជារឿងល្អឬអាក្រក់? បុរសឆ្លើយនោះថាវាមិនមែនជារឿងល្អទេ។ សូក្រាតបានបន្តថាដូច្នេះអ្នកចង់ប្រាប់ខ្ញុំអ្វីមួយមិនល្អពីគាត់ថែមទាំងអ្នកមិនជាក់ច្បាស់ថាវាជាការពិតឬអត់ផងផង។ ឥឡូវអ្នកត្រូវតែឆ្លើយសំណួរទី 3 នោះគឺ តើរឿងដែលអ្នកនឹងនិយាយមកខ្ញុំនោះវាជារឿងមានប្រយោជន៍ដល់ខ្ញុំទេ? បុរសឆ្លើយទេមិនមានទេ។ សូ ក្រាតសរុបមកប្រសិនបើអ្វីដែលអ្នកចង់ប្រាប់ខ្ញុំគឺមិនពិតក៏មិនមែនជារឿងល្អហើយក៏មិនមែនសូម្បីតែមានប្រយោជន៍ដល់ខ្ញុំហេតុអ្វីបានជាអ្នកចង់ប្រាប់វាមកខ្ញុំ។ (ដោយលោកគ្រូ អួន សារ៉ាត់)

រស់ដោយប្រាជ្ញា IV
$4.50

មានបុរសពិការភ្នែកម្នាក់ត្រូវបានគេបដិសេធមិនអនុញ្ញាតឲ្យចូលបម្រើការងារនោះទេ។ដោយភាពអស់សង្ឃឹមក្នុងឆាកជីវិតនិងគ្មានប្រាក់មួយសេនក្នុងខ្លួនគាត់ក៏សំរេចចិត្តសុំទាន គាត់សរសេរស្លាកមួយដាក់ពីមុខខ្លួនថាខ្ញុំមើលមិនឃើញនោះទេសូមជួយខ្ញុំផងដោយមានចានទទួលប្រាក់នៅចំខាងមុខប៉ុន្តែមិនសូវមានបណ្ដាជនចាប់អារម្មណ៍ហ្នឹងគាត់នៅទេ។ គាត់បានកត់សម្គាល់ពីសំឡេងដាក់មួយចានរបស់គាត់ប៉ុន្តែវាមានបរិមាណតែបន្តិចបន្តួចប៉ុណ្ណោះ។ ថ្ងៃមួយមាននារីម្នាក់ដាក់ទានឱ្យគាត់។ គាត់ក៏ស្ទាបស្បែកជើងកែងរបស់នាងរួចបានកត់សម្គាល់ថានាងបានផ្លាស់ប្ដូរពាក្យពេចន៍នៅលើស្លាករបស់គាត់។ គាត់មិនបានសួរនាងច្រើននាងសរសេរយ៉ាងណានោះទេ។ ក្នុងថ្ងៃដដែលគាត់បានទទួលការដាក់ច្រើនលើសពីសព្វមួយដងដោយមានសំឡេងមិនឮកាន់តែខ្លាំងនិងញឹកជាងមុន ក្រោយមកគាត់ក៏សួរនារីម្នាក់នោះដោយចង់ដឹងពីពាក្យពេចន៍ដែលនាងបានសរសេរលើកនោះនាងក៏បកស្រាយថា តាមពិតទៅនាងគ្រាន់តែសរសេរអ្វីដែលខុសពីអ្នកសុំទាននោះសរសេរតែប៉ុណ្ណោះស្លាកនោះសរសេរថាថ្ងៃនេះជាថ្ងៃល្អប៉ុន្តែខ្ញុំមើលមិនឃើញ។ (ដោយលោកគ្រូ អួន សារ៉ាត់)

រស់ដោយប្រាជ្ញា V
$3.75

ស្នេហានិងប្រាក់ ស្នេហាពិតប្រាកដមិនកើតឡើងពីទឹកប្រាក់នោះទេ។ ស្នេហាដែលកើតឡើងដោយសារទឹកប្រាក់គឺសុទ្ធតែស្នេហាក្លែងក្លាយ។ បើគេបោះបង់ទឹកចិត្តស្នេហារបស់អ្នកចោលដោយសារតែគ្មានទឹកប្រាក់នោះចូលកុំអស់សង្ឃឹម។សូមយកវាជាមូលហេតុនិងកត្តាជំរុញលើកទឹកចិត្តខិតខំប្រឹងប្រែងកសាងខ្លួន សមត្ថភាពប្រាក់ដើម្បីកុំឲ្យការសម្រេចចិត្តរបស់គេក្លាយជាការសម្រេចចិត្តត្រឹមត្រូវ។ (ដោយលោកគ្រូ អួន សារ៉ាត់)

កំប្លែងប្រាជ្ញា
$3.75

សើចច្រើនបានធូរអារម្មណ៍ សើចច្រើនបន្លប់ទុក្ខសើចច្រើនបំភ្លេចទុក សើចច្រើនបំបាត់ទុក្ខ សើចច្រើនចម្រើនសុខភាព សើចច្រើនចម្រើនអាយុសើចច្រើនចម្រើនវ័យ សើចផង រៀនផង សើចផងគិតផងសើចចំរើនថ្លាគំនិត សើចច្រើនចំរើនបញ្ញា នេះបើចេះសើច តែបើមិនចេះសើចទេនឹងនាំមកនូវទុក្ខទោសដល់ខ្លួន រឿងគ្មានប្រយោជន៍ចំពោះខ្លួនដូចជា សើចច្រើនឆាប់ជ្រីវជ្រួញ សើចច្រើនអស់កម្លាំង សើចច្រើនអស់កម្លាំង សើចច្រើនបង់ពេលវេលា សើចច្រើនបង់ប្រយោជន៍ សារច្រើនទាក់ទាញកណ្ដាប់ដៃ ដូច្នេះចូរយើងចេះចេះប្រកបដោយបញ្ញា ដើម្បីឱ្យដឹងថាសើចប្រកបដោយបញ្ញាយ៉ាងណានោះចូលអានរឿងកំប្លែងក្នុងសៀវភៅនេះដោយរីករាយទាំងអស់គ្នា។ (ដោយលោកគ្រូ អួន សារ៉ាត់)

និទានបែបកំប្លែង
$3.75

ធ្វើអោយលោកអ្នក បង្កើតការកំសាន្តនិងសំណើច បង្កើតភាពវៃឆ្លាតនិងគំនិតប្រាជ្ញា បន្ធូរអារម្មណ៍តានតឹងនិងស្មុគស្មាញ មានកម្រិតអប់រំ មានហេតុផល មានចំណេះដឹងទូទៅ មានល្បិចមានល្បាយ។ (ដោយលោកគ្រូ អួន សារ៉ាត់)

រលាស់ខ្លួនពីក្រទៅមាន
$4.00

តើអ្នកនៅតែធ្វើការដើម្បីលុយទៀតឬ? សៀវភៅនេះគឺជាផ្លូវផ្លាស់ប្តូរជីវិតពីក្រទៅមាន។ (ដោយលោកគ្រូ អួន សារ៉ាត់)។

ផ្នត់គំនិតអ្នកមាន
$5.00

សាបព្រោះពូជអ្វី រមែងទទួលបានផលនៃពូជនោះ។ ដាំដើមឈើត្រូវបម្រុងឬស ដាំមនុស្សត្រូវបម្រុងចរិត និងផ្នត់គំនិត។ អ្នកមានព្រោះគាត់មានផ្នត់គំនិតមាន អ្នកក្រព្រោះគាត់មានផ្នត់គំនិតក្រ។ (ដោយលោកគ្រូ អួន សារ៉ាត់)

ពង្រីកប្រាជ្ញា
$3.25

ពង្រីកប្រាជ្ញា ប្រាជ្ញាគឺជាអាវុធដ៏ទំនើប និងអស្ចារ្យបំផុតដែលមិនអាចខ្វះបាន ទោះជាស្ថិតនៅក្នុងសង្គមនិងសម័យកាលណាក៏ដោយ ព្រោះថាសង្គមមនុស្សតែងតែមានការអភិវឌ្ឍនឹងមានការប្រណាំងប្រជែងគ្នាជានិច្ច សត្វតែយកឈ្នះគ្នាដោយមានប្រើកម្លាំងបាយ ស្នែង ចង្កូម ភ្លុក ខ្នាយ ជាដើម ចំណែកមនុស្សវិញយកឈ្នះគ្នាដោយប្រាជ្ញា ជនដែលមានប្រាជ្ញាគេហាក់ដូចជាមានមេទ័ពដ៏ក្លាហានឈ្លាសវៃចាំការពារ ដោះស្រាយរាល់បញ្ហាដែលនឹងកើតមានចំពោះខ្លួនអញ្ចឹង ប្រាជ្ញាគឺជាស្ពានចម្លងពីគ្រោះទៅលាភ គេថារស់នៅដោយប្រាជ្ញាមួយថ្ងៃប្រសើរជាងរស់នៅដោយភាពល្ងង់ខ្លៅអស់មួយជីវិត ។ សៀវភៅនេះនឹងជួយឱ្យលោកអ្នកកើតមាននូវបញ្ញា ឬប្រាជ្ញាកាន់តែទូលំទូលាយព្រមទាំងអាចពង្រីកចំណេះដឹងរបស់លោកអ្នកថែមមួយកម្រិតទៀតព្រោះវាប្រមូលផ្ដុំទៅដោយ គោលគំនិតសំខាន់ៗ ងាយយល់ និងងាយចងចាំ។ (ដោយលោកគ្រូ អួន សារ៉ាត់)

វិធីសាស្ត្រធ្វើឱ្យខួរក្បាលមានសុខភាពល្អ
$3.25

យើងតែងតែយកចិត្តទុកដាក់បែបបំប៉ន និងផ្ដល់ចំណីអាហារដល់រាងកាយប៉ុន្តែភ្លេចថែបំប៉ន និងផ្ដល់ចំណីអាហារដល់ខួរក្បាលដែលជាផ្នែកមួយដ៏រឹងមាំបំផុតនៃរាងកាយទាំងមូល ពិការភាពអាវៈយវៈ ឬភ្នែកណាមួយនៃរាងកាយអាចទៅដំណើរការការងារបានជាប្រក្រតី ប៉ុន្តែបើពីការខួរក្បាលហើយអវយវៈឬផ្នែកផ្សេងៗទៀត នៃរាងកាយនៅល្អជាទាំងអស់ក៏មិនអាចដំណើរការបានដែរ។ ដូចពាក្យមួយឃ្លាពោលថា ពិការអ្វីប្រការទៅចុះ កុំឱ្យតែពិការខួរក្បាល។ ចង់មានន័យថាខួរក្បាលជាផ្នែកមួយសំខាន់បំផុតមិនអាចខ្វះបានដែលមានតួនាទីគ្រប់គ្រងត្រួតបញ្ជាមកលើចិត្តជាប្រធានដែលមានឥទ្ធិពលមកលើគ្រប់សារពាង្គកាយទាំងអស់ក្នុងការប្រតិបត្តិបំពេញកិច្ចការងារប្រចាំជីវិត ដូច្នេះសៀវភៅ វិធីសាស្រ្តធ្វើអោយខួរក្បាលមានសុខភាពល្អនេះដល់សំខាន់ទៅលើសុខភាពខួរក្បាលថាតើខួរក្បាលគួរតែត្រូវបានថែរក្សាការពារបំប៉ននិងយកចិត្តទុកដាក់អភិវឌ្ឍន៍ដោយរបៀបណា ។ (ដោយលោកគ្រូ អួន សារ៉ាត់)

របៀបបង្កើតអាជីវកម្ម
$3.75

សម្រាប់ អ្នកដែលមានគោលបំណងចង់ធ្វើជំនួញ, អ្នកដែលចង់ចាប់ផ្តើមធ្វើជំនួញដំបូង, អ្នកដែលមានជំនួញស្រាប់ ហើយចង់អភិវឌ្ឍ, អ្នកដែលចង់ពង្រឹកអាជីវកម្មបន្ថែម ឬ អ្នកសាងធុរៈកិច្ច។ សៀវភៅនេះ និយាយអំពី ការវិភាគបរិយាកាសអាជីវកម្ម, ការជ្រើសរើសប្រភេទអាជិវកម្ម, គម្រោងអាជីវកម្ម, ការបង្កើតផលិតផល ឬសេវាកម្ម, យុទ្ធសាស្រ្តទីផ្សារ, ៨ ជំហាននៃដំណើការអាជីវកម្ម, ហេតុផល ១១ យ៉ាង នាំឱ្យអ្នកជំនួញបរាជ័យ។ (ដោយលោកគ្រូ អួន សារ៉ាត់)

ខួរក្បាលនិងការចងចាំ
$4.00

អ្នកខ្លះព្រួយបារម្ភខ្លាចខួរក្បាលមិនចាំអ្នកខ្លះព្រួយបារម្ភមិនដឹងធ្វើម៉េចទើបអាចបំភ្លេចបាន ចុះអ្នកវិញ? សៀវភៅនេះនឹងប្រាប់អ្នកអំពីវិធីសាស្ត្រចងចាំតែគ្មានវិធីធ្វើអោយមនុស្សភ្លេចទេ។ (ដោយលោកគ្រូ អួន សារ៉ាត់)

អាថ៍កំបាំងការធ្វើអាជីវកម្មដោយមិនប្រើលុយ
$4.00

ការធ្វើអាជីវកម្មវាពិតណាស់ថាត្រូវការដើមទុន​ តែដើមទុនពិតប្រាកដនៃការធ្វើអាជីវកម្មនោះ មិនមែនជាលុយកាក់តែមួយមុខនោះទេ លុយគ្រាន់តែជាឧបករណ៍ជំនួយនៃការធ្វើអោយអាជីវកម្មដំណើរការតែប៉ុណ្ណោះ តែដើមទុនពិតប្រាកដនៃការធ្វើអាជីវកម្មនោះគឺជាគំនិត។ (ដោយលោកគ្រូ អួន សារ៉ាត់)

ប្រភពគំនិតផលិតបញ្ញា
$4.00

គំនិតមាស គំនិតគួរពិចារណា គំនិតថ្លា ប្រាជ្ញាឆ្លាត វាចាត្រូវ ទង្វើត្រូវ ប្រមូលផ្ដុំទៅដោយគំនិតទស្សនៈហេតុផលពីគ្រប់ទិសទីទូទាំងសាកលលោកគ្រប់សម័យការដែលធ្វើឱ្យលោកអ្នកយល់ដឹង និងរកឃើញផ្លូវត្រឹមត្រូវសម្រាប់ប្រតិបត្តិក្នុងការងារ មុខរបរ និងក្នុងជីវិត ។ ងាយៗ ខ្លីៗ ខ្លឹម ខ្លាំង ងាយយល់ ងាយចាំ ងាយចេះ។ (ដោយលោកគ្រូ អួន សារ៉ាត់)

អភិវឌ្ឍខួរក្បាល និង បញ្ញា
$3.75

អ្នកគឺជាអ្វីដែលអ្នកគិត អ្នកកើតមកដើម្បីឈ្នះ អនាគតរបស់អ្នក ពឹងផ្អែកទាំងស្រុងលើខួរក្បាលនិងបញ្ញារបស់អ្នក។ (ដោយលោកគ្រូ អួន សារ៉ាត់)

គំនិតអ្នកជំនួញ
$4.00

សៀវភៅនេះអាចជួយអ្នកឱ្យក្លាយជាអ្នកជំនួញពិតប្រាកដ។ អ្នកជំនួញពិតប្រាកដ ទោះជាអត់លុយក៏អាចចាប់ផ្ដើមធ្វើជំនួយបានដែរ ហើយបើចាប់ផ្ដើមជំនួញទៅ ជួបការបរាជ័យក៏គេនៅតែអាចចាប់ផ្ដើមធ្វើជំនួញបាន ព្រោះនៅក្នុងខ្លួនគេគឺជាប្រភពទ្រព្យនៃដើមទុន។ (ដោយលោកគ្រូ អួន សារ៉ាត់)

មនុស្សឆ្លាត
$4.00

មនុស្សល្ងង់ដោះស្រាយបញ្ហាដោយប្រើកម្លាំងមនុស្សឆ្លាតដោះស្រាយបញ្ហាដោយប្រើប្រាជ្ញា (ដោយលោកគ្រូ អួន សារ៉ាត់)

ឈ្នះការរិះគុណ
$4.00

កំចាត់ចោរលួចសុបិន្ត ឈ្នះការប្រឆាំងជំទាស់ រស់នៅក្នុងជីវិតដែលខ្លួនពេញចិត្ត ជ្រែកឧបសគ្គចំពោះទៅកាន់គោលដៅ យកឈ្នះលើសង្គ្រាមពាក្យសម្ដីនៃសត្រូវ រស់នៅក្នុងជីវិតខ្លួនឯង ធ្វើជាម្ចាស់នៃជីវិតខ្លួនឯង អាវក្រោះនៃអាវុធពាក្យសម្ដី រលាស់ខ្លួនចេញពីគ្រាប់បែកនៃអាវុធការរិះគន់ ក្នុងសៀវភៅនេះនឹងមានការរៀបយ៉ាងលំអិតរាប់លំអិត ក្នុងការដោះស្រាយនិងវិធីយកឈ្នះការរិះគន់។ (ដោយលោកគ្រូ អួន សារ៉ាត់)

គំនិតអាជីវកម្ម
$3.75

សៀវភៅនេះនិយាយអំពីគោលគំនិតបង្កើត ពង្រឹង និងពង្រីកអាជីវកម្មឲ្យមានស្ថេរភាពនិងនិរន្តរភាព។ នរណាប្រើគំនិតបានច្រើនជាង អ្នកនោះនឹងក្លាយជាអ្នកជំនួញមានជាងគេនៅលើលោកនេះ។ (ដោយលោកគ្រូ អួន សារ៉ាត់)

ពង្រីកគំនិត
$3.75

គំនិតគឺជាប្រភពនៃអ្វីៗគ្រប់យ៉ាងនៅលើផែនដីនេះ។ មានគំនិត មានលុយ មានគំនិត មានឡានវីឡា មានគំនិតមានអ្វីគ្រប់យ៉ាង...។ អ្វីគ្រប់យ៉ាងដែលមនុស្សអាចគិតឃើញសុទ្ធតែអាចសម្រេចបាន។ ហើយមនុស្សមានសេរីភាពពេញលេញក្នុងការគិតឥតដែនកំណត់ ចង់យើងគិតបែបណាទៅដល់ទីណា អំពីអ្វីមួយក៏បានដែរ ទោះជាគំនិតនោះអាក្រក់ឬល្អក៏ដោយ គ្មាននរណាហាមឃាត់យើងបានឡើយ។ គំនិតគឺជាប្រភពទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបានហើយក៏ជាប្រភពទ្រព្យមិនចេះរីងស្ងួត កាន់តែប្រើកាន់តែចម្រើន ប្រើច្រើនកើនបញ្ញា។ សៀវភៅនេះនឹងជួយអ្នកអភិវឌ្ឍនិងពង្រីកដែនសីមានៃការគិតរបស់អ្នកឲ្យកាន់តែប្រសើរឡើង។ (ដោយលោកគ្រូ អួន សារ៉ាត់)

ចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួន
$4.00

ប្រាក់គឺជាធាតុផ្សំសំខាន់នៃអាជីវកម្មតែមិនមែនជាដើមទុនពិតប្រាកដនៃអាជីវកម្មនោះទេដើមទុនប្លុកកើតនៃអាជីវកម្មគឺមនុស្ស និងពេលវេលា។​​ ចូលចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួនបើចង់មានបាន។ ធ្វើការងារឲ្យអ្នកដទៃមានន័យថាយកវាសនាទៅផ្ញើក្នុងកណ្ដាប់ដៃអ្នកដទៃ។ យកវាសនាទៅប្រថុយប្រថាននៅក្នុងកណ្តាប់ដៃខ្លួនឯងវាប្រសើរជាងយកវាសនាទៅផ្ញើក្នុងកណ្ដាប់ដៃរបស់អ្នកដទៃ។ បើស៊យត្រូវបរាជ័យគឺបរាជ័យនៅក្នុងកណ្ដាប់ដៃខ្លួនឯងហើយក៏គ្មាននរណាគេសើចយំយើងដែរ។ ធ្វើការឱ្យគេមានពេលវេលារកលុយត្រឹមតែ៨ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃតែបើចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួនមានពេលរកលុយលើសពី៨ម៉ោងក្នុងមួយថ្ងៃ ហើយអាចជួយមនុស្សអោយមានការងារធ្វើដោយសារយើងបានច្រើនទៀតផង។ ធ្វើការងារឲ្យគេមិនអាចក្លាយជាអ្នកមានបានឡើយ។ បាច់ចង់ផ្លាស់ប្ដូរជីវិតត្រូវផ្លាស់ប្ដូរឥរិយាបថនៃចិត្តគំនិត ប្រាជ្ញា ស្មារតី ជាមុនសិន។ ភាពមានបានវាមិនដែលរត់មករកអ្នកដែលមានសន្ដានខ្ជិលច្រអូសអូសគូទឡើយតែវាសប្បាយចិត្តរត់មករកអ្នកដែលមានភាពឧស្សាហ៍មានសេចក្ដីក្លាហានហ៊ានលះបង់នឹងចាប់ផ្ដើមធ្វើអ្វីមួយឲ្យកើតឡើងតែប៉ុណ្ណោះ។ ឈប់ព្រួយបារម្ភខ្លាចថាគ្មានដើមទុនចាប់ផ្ដើមធ្វើអាជីវកម្មទៀតទៅអ្នកនឹងមានគ្រប់យ៉ាងមិនបន្ទាប់ពីអានសៀវភៅនេះចប់ នឹងចាប់ផ្ដើមអនុវត្តចាប់ពីឥឡូវនេះ។ (ដោយលោកគ្រូ អួន សារ៉ាត់)

ផ្លាស់ប្ដូរជីវិត
$5.00

អ្នកគឺជាអ្វីដែលអ្នកគិត នៅពេលអ្នកផ្លាស់ប្ដូរការគិតអ្នកនឹងផ្លាស់ប្ដូរការជឿ នៅពេលដែលអ្នកផ្លាស់ប្ដូរការជឿ អ្នកនឹងផ្លាស់ប្ដូរឥរិយាបថ នៅពេលអ្នកផ្លាស់ប្ដូរឥរិយាបថ អ្នកនឹងផ្លាស់ប្ដូរទម្លាប់ នៅពេលដែលអ្នកផ្លាស់ប្ដូរទម្លាប់ អ្នកនឹងផ្លាស់ប្ដូរទង្វើ នៅពេលដែលអ្នកផ្លាស់ប្ដូរទង្វើ ជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរ...។ (ដោយលោកគ្រូ អួន សារ៉ាត់)

ផ្នត់គំនិតសេដ្ឋី
$4.00

ហេតុផលចម្បងមួយដែលមនុស្សជាច្រើនមិនទទួលបានអ្វីដែលពួកគេប្រាថ្នាគឺមកពីពួកគេមិនស្គាល់ច្បាស់នូវអ្វីដែលពួកគេចង់បាន។ (ដោយលោកគ្រូ អួន សារ៉ាត់)

អ្នកបរាជ័យ អ្នកជោគជ័យ
$4.00

អ្នកបរាជ័យជាអ្នកជោគជ័យ មនុស្សដូចគ្នាមានជោគវាសនាខុសគ្នាតើមកពីមូលហេតុអ្វី? ចម្លើយគឺមកពី ការគិត ជំនឿ ទម្លាប់ ចរិត និងទង្វើរបស់ពួកគេ។ អ្នកបរាជ័យគិតឃើញអ្វីដែលអ្នកដទៃគិតឃើញ ខណៈអ្នកជោគជ័យគិតឃើញអ្វីដែលអ្នកដទៃគិតមិនឃើញ។ អ្នកបរាជ័យមើលឃើញអ្វីដែលអ្នកដទៃមើលឃើញ ខណៈអ្នកជោគជ័យមើលឃើញអ្វីដែលអ្នកដទៃមើលមិនឃើញ។ អ្នកបរាជ័យតែងតែនិយាយនូវអ្វីដែលខ្លួនមិនចង់បាន ខណៈអ្នកជោគជ័យតែងតែនិយាយនូវអ្វីដែលខ្លួនចង់បាន។ អ្នកបរាជ័យធ្វើអ្វីដែលអ្នកដទៃធ្វើរួចហើយខណៈអ្នកជោគជ័យធ្វើអ្វីដែលអ្នកដទៃមិនធ្វើ។ (ដោយលោកគ្រូ អួន សារ៉ាត់)

របៀបទទួលការងារ
$4.00

មិនមែនប្រធានក្រុមហ៊ុនមិនចង់ទទួលយកអ្នកឲ្យធ្វើការងារនោះទេ។ តែមកពីអ្នកមិនព្រមធ្វើឲ្យប្រធានក្រុមហ៊ុនពេញចិត្តនិងទទួលយកអ្នកអោយធ្វើការងារ។ សៀវភៅនេះនឹងប្រាប់អ្នកអំពីវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឱ្យប្រធានក្រុមហ៊ុនចាប់អារម្មណ៍ជាមួយអ្នកហើយទទួលយកនាក់ឲ្យចូលបម្រើការងារដោយការពេញចិត្ត។ (ដោយលោកគ្រូ អួន សារ៉ាត់)

សេចក្ដីសុខផ្លូវចិត្ត
$3.75

រំដោះទុក្ខ រលាស់ព្រួយ ទម្លុះទម្លាយឧបសគ្គ ដោះស្រាយបញ្ហាស្មុគស្មាញ អប់រំចិត្តគំនិត ដាស់សតិស្មារតី។ (ដោយលោកគ្រូ អួន សារ៉ាត់)

ចិត្តសាស្រ្ដប្រើមនុស្ស
$4.00

មនុស្សដែលពូកែពុំមែនជាមនុស្សដែលពូកែធ្វើការងារនោះទេ តែជាមនុស្សដែលពូកែប្រើមនុស្សដែលពូកែធ្វើការងារ ឲ្យធ្វើការងារឲ្យខ្លួន។ មនុស្សដែលពូកែតែងតែធ្វើឱ្យមនុស្សដែលនៅជុំវិញខ្លួនគេក្លាយជាមនុស្សពូកែដូចខ្លួនដែរ។ មនុស្សដែលពូកែពុំមែនជាមនុស្សដែលបង្ខំគេឱ្យធ្វើការអ្វីមួយដែលខ្លួនចង់នោះទេ តែជាមនុស្សដែលពូកែបណ្ដាលចិត្តឲ្យគេពេញចិត្តចង់ធ្វើអ្វីមួយដែលខ្លួនចង់ឱ្យគេធ្វើនោះដោយខ្លួនឯង។ មនុស្សដែលពូកែគឺជាមនុស្សដែលតែងតែមានមនុស្សពូកែៗនៅជុំវិញខ្លួន។ បើចង់ដឹកនាំមនុស្សឲ្យបានល្អ និងមានប្រសិទ្ធភាព ចូរស្វែងយល់អំពីការស្ទូចត្រី។ បើការស្ទូចត្រីបានដោយប្រើវិធីណាមានប្រសិទ្ធភាព ការប្រើមនុស្សក៏មិនខុសអំពីការស្ទូចត្រីនោះដែរ។ គ្រប់ភារកិច្ចនៅក្នុងជីវិតសុទ្ធតែត្រូវប្រើសិល្បៈទាំងអស់ ទើបមានប្រសិទ្ធភាព គុណភាព និងមានសោភ័ណភាព។ (ដោយលោកគ្រូ អួន សារ៉ាត់)

ទស្សនៈជីវិត
$4.00

ទស្សនៈជីវិត មេដឹកនាំពូកែអស្ចារ្យលើលោក មិនថាមេដឹកនាំសាសនា មេដឹកនាំស្ថាប័នមេដឹកនាំអង្គភាព ឬមេដឹកនាំនយោបាយនោះទេ គឺសុទ្ធសឹងតែជាមនុស្សដែលពូកែខាងទស្សនៈ។ បើមេដឹកនាំណា មិនពូកែទស្សនៈ ឬមិនមានទស្សនៈទេពគឺមិនអាចដឹកនាំស្ថាប័នរបស់ខ្លួន ឬសង្គមរបស់ខ្លួនឯងរីកចម្រើនជឿនលឿននិងមានសុខសន្តិភាពបានឡើយ។ ទស្សនៈគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប មិនមែនសំខាន់សម្រាប់តែអ្នកដឹកនាំនោះទេ គឺវាសំខាន់ទាំងនៅក្នុងវិស័យការងារ វិស័យនយោបាយ និងវិស័យជីវិត។ មនុស្សដែលគ្មានទស្សនៈប្រៀបដូចជាមនុស្សខ្វាក់ភ្នែកអញ្ចឹងពិបាកនឹងដឹកនាំនាវារបស់ខ្លួនតែរកត្រើយណាស់។ (ដោយលោកគ្រូ អួន សារ៉ាត់)

ចិត្តសាស្ត្រទំនាក់ទំនង
$4.00

ប្រើប្រាស់មនុស្ស ដឹកនាំមនុស្ស ធ្វើឲ្យមនុស្សស្រលាញ់ចូលចិត្ត បង្កើតភាពស្និតស្នាល ជំនាញទំនាក់ទំនង ស្ទូចចិត្តមនុស្ស យល់ដល់ជម្រៅចិត្តមនុស្ស បង្កើតឥទ្ធិពលលើមនុស្ស ។ សិល្បៈនៃការទំនាក់ទំនងគឺជារឿងសំខាន់ដែលមិនអាចខ្វះបាននៅក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាទំនាក់ទំនងការទូត ពាណិជ្ជកម្មជាតិ និងអន្តរជាតិ.... ពីព្រោះយើងមិនអាចរស់នៅដាច់ដោយឡែកតែឯងដោយគ្មានការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនឡើយ។ ការប្រាស័យទាក់ទងអ្នកដទៃប្រកបដោយប្រសិទ្ធភាពនិងភាពទាក់ទាញគឺទាមទារអោយយើងមានសិល្បៈខ្ពស់ដែលសិល្បៈខ្ពស់នៅទីនេះចង់សំដៅទៅលើការប្រាស្រ័យទាក់ទងប្រកបដោយចិត្តសាស្ត្រ និងប្រសិទ្ធភាពខ្ពស់។ ចុះអ្វីទៅដែលហៅថាចិត្តសាស្ត្រនោះ? ចិត្តសាស្ត្រនៅក្នុងការទំនាក់ទំនងចង់សំដៅទៅលើ: ១ ត្រូវស្វែងយល់ទីជម្រៅនៃចិត្តមនុស្សថាតើមនុស្សស្រឡាញ់ចូលចិត្តអ្វី ចង់បានអ្វី មានគោលបំណងអ្វី មានគោលដៅ និង ក្ដីសុបិនយ៉ាងណា....។ គឺស្វែងយល់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ទើបយើងអាចចាប់ក្របួចបេះដូងរបស់មនុស្សបាន។ ឧទាហរណ៍យើងចង់ស្ទូចត្រីនៅក្នុងបឹងអញ្ចឹង។ យើងត្រូវស្វែងយល់ថាតើត្រូវនៅក្នុងបឹងនោះចូលចិត្តស៊ីនុយអ្វី? ២ ក្រោយពីស្វែងយល់ទទួលបានព័ត៌មានបានគ្រប់ជ្រុងជ្រោយហើយ ត្រូវប្រើសិល្បៈទំនាក់ទំនងជាមួយ។ តើត្រូវធ្វើយ៉ាងណាដើម្បីស្វែងយល់ពីអ្នកដទៃបានស៊ីជម្រៅនិងប្រើសិល្បៈទំនាក់ទំនងបែបណាទើបមានប្រសិទ្ធភាពនោះ? បើអ្នកពិតជាចង់បានចម្លើយ អញ្ចឹងសៀវភៅនេះមានគុណតម្លៃ និងគុណប្រយោជន៍សម្រាប់អ្នកជាមិនខាន។ សូមអ្នកអានដោយយកចិត្តទុកដាក់បំផុត ហើយយកគោលការណ៍ណាដែលមានប្រយោជន៍មកអនុវត្តជាមួយនឹងស្ថានភាពជាក់ស្ដែងរបស់អ្នកទៅចុះ។​​ (ដោយលោកគ្រូ អួន សារ៉ាត់)

ទម្លាប់
$3.75

ដំបូងមនុស្សបង្កើតទម្លាប់ ក្រោយមកទម្លាប់បង្កើតមនុស្សវិញ មានទម្លាប់ល្អនាំមកនូវសេចក្ដីរីកចម្រើន តែបើមានទម្លាប់មិនល្អនាំមកនូវសេចក្ដីវិនាសអន្តរាយ។ ទម្លាប់ធ្វើឱ្យមនុស្សមានការរីកចម្រើន ហើយទម្លាប់ក៏ធ្វើឲ្យមនុស្សអន្តរាយដែរបើមិនចេះគ្រប់គ្រងនិងដឹកនាំវា។ មនុស្សអន់ៗតែងតែត្រូវបានទម្លាប់ដឹកនាំ ហើយមនុស្សខ្លាំងៗតែងតែដឹកនាំទម្លាប់។ ដំបូងមនុស្សជាអ្នកបង្កើតទម្លាប់ បន្ទាប់មកទម្លាប់ជាអ្នកបង្កើតមនុស្សវិញ។ ទម្លាប់វាជាកញ្ជះដាច់ថ្លៃរបស់អ្នកបើអ្នកចេះប្រើវា តែវាជាចៅហ្វាយនាយដែលល្អរបស់អ្នកបានអ្នកចេះប្រើវា។ ទម្លាប់ទាល់តែអ្នកធ្វើពិបាកៗចំពោះវាទើបវាព្រមស្ម័គ្រចិត្តបម្រើអ្នក។ (ដោយលោកគ្រូ អួន សារ៉ាត់)

ចំណេះដឹងអាជីវកម្ម
$4.00

រាល់ចម្ងល់ដែលទាក់ទងនឹងអាជីវកម្មគឺមានចម្លើយនៅក្នុងសៀវភៅនេះ អ្នកខ្លះមានលុយតិចតួច មិនដឹងថាគួរតែចាប់ផ្ដើមធ្វើអាជីវកម្មអ្វី? ដោយរបៀបណា? អ្នកខ្លះគ្មានលុយសោះ រឹតតែមិនដឹងថាត្រូវចាប់ផ្ដើមធ្វើអាជីវកម្មកម្មអ្វី? ដោយរបៀបណា? អ្នកខ្លះមានលុយគ្រប់គ្រាន់ អាចចាប់ផ្ដើមអាជីវកម្មអ្វីមួយបាន តែពួកគេមិនដឹងថាត្រូវធ្វើអាជីវកម្មអ្វី? ដោយរបៀបណា? ហើយក៏មានបងប្អូនមួយចំនួនកំពុងតែដំណើរការអាជីវកម្មរបស់ខ្លួននៅលើវិថីដ៏ស្រពិចស្រពិល ឬក៏កំពុងតែឃ្លីងឃ្លោងដូចនៅលើកប៉ាល់ទីតានិចរកកលតែលិចទឹក។ល។ រាល់ចម្ងល់ និងការព្រួយបារម្ភទាំងឡាយអំពីអាជីវកម្មត្រូវបានលាតត្រដាងនៅក្នុងសៀវភៅនេះ។ (ដោយលោកគ្រូ អួន សារ៉ាត់)

ជំនះភាពខ្ជិល
$4.00

នៅលើលោកនេះគ្មានមនុស្សខ្ជិលទេ មានតែមនុស្សដែលមិនចង់ ខ្ជិលនាំឲ្យល្ងង់ ល្ងង់នាំឲ្យងងឹត ងងឹតនាំឲ្យប្រព្រឹត្តអំពើទុច្ចរិតដែលនាំឲ្យវិនាសទាំងខ្លួនឯងនិងអ្នកដទៃ លេស គឺជាកិច្ចកលការពារខ្លួនឲ្យរួចផុតអំពីភារកិច្ចដែលមនុស្សដែលប្រកាន់ភ្ជាប់មិនលះបង់ឡើយ តែវាជាកលល្បិចសម្លាប់ខ្លួនឯងទៅវិញទេ មនុស្សខ្ជិលគឺជាទីសម្អប់នៃជនទាំងឡាយមនុស្សខ្ជិលតែងតែនាំមកនូវសេចក្ដីអន្តរាយ ឱកាសមិនមែនមានតែម្ដងទេ ឱកាសមានរហូតប៉ុន្តែមិនមែនឱកាសដដែលៗគឺឱកាសថ្មីជានិច្ច។ សម្រាប់មនុស្សខ្ជិលទោះបីមានឱកាសរាប់រយដងកើតឡើងចំពោះខ្លួនក៏បណ្ដោយដែលឱ្យឱកាសនោះផុតទៅទទេដែរ តើនឹងមានអ្វីកើតឡើងសម្រាប់បុគ្គលខ្ជិលច្រអូសចម្លើយនោះគឺថាគ្មានអ្វីក្រៅអំពីភាពអន្តរាយទេ។ (ដោយលោកគ្រូ អួន សារ៉ាត់)

របៀបរើសជ្រើសជំនាញសិក្សា និងអាជីពសម្រាប់ជីវិត
$4.00

ជាទូទៅក្រោយពីប្រឡងចប់វិទ្យាល័យទៅ សិស្សភាគច្រើនសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យក្រោយហេតុផលផ្សេងៗហេតុផលទាំងនោះមិនមែនជាហេតុផលត្រឹមត្រូវដែលអាចញ៉ាំងឲ្យមនុស្សជ្រើសរើសជំនាញសិក្សាប្រកបដោយការយល់ដឹងនិងប្រសិទ្ធភាពនោះទេ។ ពួកគេច្រើនតែជ្រើសរើសជំនាញសិក្សាទាំងមិនយល់ ម្ល៉េះហើយទើបយើងឃើញថានិស្សិតដែលរៀនចប់មហាវិទ្យាល័យរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗគ្មានការងារធ្វើឬត្រូវបង្ខំធ្វើការងារខុសជំនាញ។ ការជ្រើសរើសជំនាញសិក្សាខុសឆ្គងបែបនេះធ្វើឲ្យពួកគេខាតបង់ ថវិកា ពេលវេលា និងអារម្មណ៍ទៀតផង។ សៀវភៅនេះនឹងតម្រង់ទិសដៅដល់ សិស្ស និស្សិត ហ្នឹងយុវជនក្នុងការជ្រើសរើសជំនាញសិក្សានិងអាជីវកម្មសម្រាប់ជីវិតដល់ត្រឹមត្រូវ ជាពិសេសតម្រង់ទិសដៅអ្នកពុំទាន់មានគោលដៅជីវិតច្បាស់លាស់។ (ដោយលោកគ្រូ អួន សារ៉ាត់)

ប្រសិទ្ធភាពនៃការលក់
$3.75

បើចង់លក់ផលិតផលអោយដាច់ត្រូវលក់ខ្លួនឯងជាមុនសិនយុទ្ធសាស្ត្រយុទ្ធសាស្ត្រលក់ដ៏មហិមាដើម្បីសាងប្រាក់លាន។

វិធីសាស្ត្ររៀនពូកែ
$4.00

អ្នកគឺជាអ្វីដែលអ្នករៀន អ្នកគឺជាអ្វីដែលស្រូបយកចំណេះដឹង មិនសំខាន់ថាអ្នកពូកែ ឬមិនពូកែនោះទេ សំខាន់គឺអ្នកចង់ពូកែ (ដោយលោកគ្រូ អួន សារ៉ាត់)

កុំអស់សង្ឃឹម
$3.75

កុំអស់សង្ឃឹម ការអស់សង្ឃឹមនិងបាក់ទឹកចិត្ត មិនអាចជួយអ្វីដែលអ្នកឡើយមានតែនាំអ្នកទៅរកក្ដីវិនាសអន្តរាយតែប៉ុណ្ណោះ។ បើទោះជាអ្នកស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយអ្នកមិនត្រូវបណ្ដាលឲ្យក្ដីអស់សង្ឃឹមដឹកច្រមុះអ្នកដើរឆ្ពោះទៅកាន់ជ្រោះមរណៈឡើយ។ សូមចិញ្ចឹមក្ដីសង្ឃឹមនៅក្នុងចិត្តជានិច្ច ទស្សនៈនៅក្នុងកាលៈទេសៈណាក៏ដោយព្រោះក្ដីសង្ឃឹមគឺជាអាយុជីវិត។ ដរាបណានៅមានជីវិត នៅតែមានសង្ឃឹមជានិច្ច។ ដរាបណានៅមានសង្ឃឹម ជីវិតនៅតែមានផ្លូវ។ បើមានផ្លូវទៅមុខគង់តែទៅដល់គោលដៅដែលខ្លួនចង់ទៅ។ ទាល់ផ្លូវ កុំឲ្យតែទាល់គំនិត និងអស់សង្ឃឹម។ អស់អីក៏អស់ទៅចុះ កុំឱ្យតែអស់សង្ឃឹម។ សង្ឃឹមប្រៀបដូចជាទឹកសន្សើមស្រោចព្រំជីវិត។ អានសៀវភៅនេះសិនមុននិងអស់សង្ឃឹម។ (ដោយលោកគ្រូ អួន សារ៉ាត់)

អ្នកលក់ដ៏កំពូល
$4.00

យុទ្ធសាស្ត្រលក់ដ៏មហិមា ចិត្តសាស្ត្រទំនាក់ទំនង យុទ្ធសាស្ត្រសាងខ្លួនក្លាយជាអ្នកលក់ដ៏កំពូល ធ្វើឱ្យឱ្យអតិថិជនចាប់អារម្មណ៍ ធ្វើឲ្យអតិថិជនជាប់ចិត្ត សម្រាប់: បុគ្គលិកផ្នែកលក់ ប្រធានប្រតិបត្តិផ្នែកលក់ ប្រធានក្រុមហ៊ុន ម្ចាស់អាជីវកម្មនានា និងអ្នកដែលមានបំណងចង់ក្លាយជាអ្នកលក់ដ៏កំពូលចង់ក្លាយជាអ្នកជំនួញនិងចង់ក្លាយជាអ្នកមាន។ (ដោយលោកគ្រូ អួន សារ៉ាត់)

មូលហេតុក្រ
$4.00

មូលហេតុក្រ អ្នកកើតមកក្រវាមិនមែនជាកំហុសរបស់អ្នកទេតែបើអ្នកស្លាប់ទៅវិញក្រនោះទើបជាកំហុសរបស់អ្នកយ៉ាងពិតប្រាកដ។ (ដោយលោកគ្រូ អួន សារ៉ាត់)

វត្ថុច្នៃប្រឌិត
$3.50

កំណើតគឺជាកំណើតនៃវត្ថុគ្រប់យ៉ាងនៅលើផែនដី អ្វីដែលប្លែកថ្មី មានភាពច្នៃប្រឌិតតែងតែត្រូវបានគេចាប់អារម្មណ៍ និងផ្ដល់តម្លៃ បើទោះជាថាវាជាវត្ថុ ឬរបស់តូចតាចប៉ុន្មានក៏ដោយ។ វត្ថុថ្មីប្លែកទាំងអស់នោះគឺកើតចេញពីគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសព្វរបស់មនុស្ស។ គំនិតគឺជាកំណើតនៃវត្ថុគ្រប់យ៉ាងនៅលើលោកនេះ។ គំនិតរបស់មនុស្សគឺគ្មានដែនកំណត់ឡើយលុះត្រាតែមនុស្សខ្លួនឯងជាអ្នកដាក់ដែកកំណត់វា។ ឱ្យតែអ្នកអាចស្រមៃឃើញអ្នកប្រាកដជាសម្រេចជោគជ័យបាននៅថ្ងៃណាមួយជាមិនខាន។ ចូលប្រើគំនិតច្នៃប្រឌិតដើម្បីបង្កើតវត្ថុឬរបស់ថ្មីឲ្យកើតឡើងដើម្បីជាប្រយោជន៍ឲ្យបានច្រើនតាមលទ្ធភាព។ សៀវភៅនេះធ្វើឲ្យអ្នកមានគំនិតច្នៃប្រឌិតអាចបង្កើតរបស់របរប្រើប្រាស់ប្រចាំថ្ងៃបាន។ (ដោយលោកគ្រូ អួន សារ៉ាត់)

ខ្លឹមសម្តី
$4.00

សុភាសិត ពាក្យស្លោក ដែលអាចផ្លាស់ប្ដូរជីវិត និងបង្កើតភាពជោគជ័យ គ្រប់អ្នកប្រាជ្ញសុទ្ធតែជាអ្នកអានសៀវភៅប៉ុន្តែមិនមែនមានន័យថាគ្រប់គ្នាអានសៀវភៅសុទ្ធតែអាចក្លាយជាអ្នកប្រាជ្ញានោះទេ។ ស៊ូតឿរាងកាយ តែកុំឲ្យតឿគំនិត ដើរដោយដឹងផ្លូវមួយថ្ងៃ ប្រសើរជាងដើរដោយវង្វេងផ្លូវមួយជីវិត ធ្វើជាសត្វតោមួយថ្ងៃ ប្រសើរជាងធ្វើជាសត្វចៀមអស់មួយជីវិត។ (ដោយលោកគ្រូ អួន សារ៉ាត់)

គោលការណ៍ជោគជ័យក្នុងការងារ
$4.00

វិធីអភិវឌ្ឍជំនាញ និងទេពកោសល្យឲ្យក្លាយជាបុគ្គលិកឆ្នើម វិធីសាស្ត្រធ្វើអោយឡើងតំណែង ឋានៈ និងប្រាក់ខែខ្ពស់ គ្មានការងារណាតូចតាច ឬថោកទាបទេ មានតែមនុស្សទេដែលគិតថាការងារតូចតាច និងថោកទាប។ បើចង់ជោគជ័យក្នុងក្រុមហ៊ុនមួយ ចូលកុំសួរថាក្រុមហ៊ុនផ្ដល់អ្វីខ្លះដល់អ្នកវិញ ត្រូវសួរថា តើអ្នកផ្ដល់អ្វីខ្លះដល់ក្រុមហ៊ុនដែលអ្នកកំពុងធ្វើការងារនោះ? កុំគិតថាអ្នកកំពុងធ្វើការងារអោយប្រធានរបស់អ្នកត្រូវគិតថាអ្នកកំពុងធ្វើការងារជាមួយប្រធានអ្នក។ កុំគិតថាអ្នកជាបុគ្គលិកក្រុមហ៊ុន ត្រូវគិតថាអ្នកគឺជាដៃគូជាមួយក្រុមហ៊ុន។ បើអ្នកមិនចេះធ្វើជាមួយខ្ញុំបំរើដ៏ល្អរបស់គេ សល់អ្នកក៏មិនអាចធ្វើជាចៅហ្វាយនាយដ៏ល្អរបស់គេបានដែរ។ ចូលកុំធ្វើការដើម្បីលុយ ត្រូវធ្វើការងារដើម្បីគោលដៅនៃជីវិត។ ផ្លាស់ប្ដូរការគិត ផ្លាស់ប្ដូរទង្វើ ផ្លាស់ប្ដូរទម្លាប់ផ្លាស់ប្ដូរឥរិយាបថ។ (ដោយលោកគ្រូ អួន សារ៉ាត់)

ផែនការជីវិត
$3.75

អាជីវកម្មមួយដំណើរការទៅរលូន និងជោគជ័យទៅបាន លុះត្រាតែមានផែនការអាជីវកម្មច្បាស់លាស់ ។ យ៉ាងណាមិញជីវិតរបស់យើងក៏ដូចគ្នាដែរ បើមិនមានផែនការច្បាស់លាស់ទេ នោះជីវិតនិងត្រាច់ចរទៅដោយគ្មានទិសដៅ និងគោលដៅ រកកោះត្រើយនៃជីវិតពុំឃើញឡើយ។ ជីវិតដែលគ្មានផែនការច្បាស់លាស់ គឺជីវិតគ្មានន័យ គ្មានខ្លឹមសារ និងគ្មានអត្ថន័យ។ ដូច្នេះដើម្បីឲ្យជីវិតមានន័យខ្លឹមសារ ចាប់ពីពេលនេះតទៅ ត្រូវចាប់ផ្ដើមធ្វើផែនការជីវិតទាំងអស់គ្នា។ ហើយការធ្វើផែនការជីវិតយ៉ាងណានោះ មានបរិយាយនៅក្នុងខ្លឹមសារនៃសៀវភៅនេះ។ "រស់នៅដោយដឹងផ្លូវមួយថ្ងៃ ប្រសើរជាងរសទៅដោយមិនដឹងផ្លូវអស់មួយជីវិត" (ដោយលោកគ្រូ អួន សារ៉ាត់)

វិធីធ្វើឲ្យកូនឆ្លាត
$4.00

កូនឆ្លាត ជាបំណងប្រាថ្នារបស់ពុកម្ដាយគ្រប់រូប។ ឪពុកម្ដាយល្ងង់ក៏ចង់ឱ្យកូនឆ្លាត ឪពុកម្ដាយឆ្លាតក៏ចង់អោយកូនឆ្លាត។ ទោះឪពុកម្ដាយមិនឆ្លាតក៏អាចធ្វើអោយកូនឆ្លាត ឲ្យតែឪពុកម្ដាយនោះមានវិធីឆ្លាតសម្រាប់កូន។ ឪពុកម្ដាយឆ្លាតក៏អាចធ្វើឱ្យកូនឆ្លាតឪពុកម្ដាយឆ្លាតក៏អាចធ្វើឱ្យកូនឆ្លាតសំខាន់ពុកម្ដាយទាំងអស់ត្រូវដឹងអំពីរបៀបដែលធ្វើអោយកូនឆ្លាត។ កូនឆ្លាតមកពីឪពុកម្ដាយ កូនល្ងង់ខ្លៅមកពីឪពុកម្ដាយ ទំពាំងស្នងឬស្សី កូនប្រុសស្រីស្នងឪពុកម្ដាយ។ (ដោយលោកគ្រូ អួន សារ៉ាត់)

គំនិតក្រ គំនិតមាន
$5.50

ហេតុអ្វីបានជាមាន អ្នកក្រ មានវាសនាខុសគ្នា បើធម្មជាតិបង្កើតមនុស្សមកមានដៃពីរ ជើងពីរ ខួរក្បាលមួយ មានពេលវេលា 24ម៉ោងក្នុងមួយថ្ងៃ នឹងមានធនធានដូចគ្នានោះ? ចម្លើយដែលត្រឹមត្រូវគឺខុសគ្នាត្រង់ "ការគិត" ។ ដូច្នេះចូលយើងផ្លាស់ប្ដូរការគិត យើងនឹងផ្លាស់ប្ដូរជោគវាសនារបស់យើងទាំងមូល។ អ្នកមានមិនមែនជាមនុស្សឆ្លាតទេតែគេប្រើវិធីឆ្លាតរកប្រាក់។ អ្នកមានមិនមែនជាមនុស្សពូកែធ្វើការងារទេតែគេពូកែប្រើមនុស្សពូកែធ្វើការងារឲ្យធ្វើការឲ្យគេ។ អ្នកមានមិនមែនជាមនុស្សរៀនពូកែរៀនទេ តែជាមនុស្សពូកែរៀន។ អ្នកមានមិនមែនជាមនុស្សពូកែសុំទេ តែជាមនុស្សពូកែផ្ដល់ឱ្យ។ អ្នកមានមិនមែនជាមនុស្សរង់ចាំឱកាសទេ តែជាមនុស្សបង្កើតឱកាស អ្នកមានមិនមែនជាមនុស្សប្រើកម្លាំងម្នាក់ឯងរកលុយទេ តែគេជួលកម្លាំងពលកម្មជាច្រើនឲ្យធ្វើការងារឲ្យគេ។ អ្នកមានមិនមែនជាអ្នកធ្វើការងារទេ តែជាអ្នកបង្កើតប្រព័ន្ធការងារ ហើយជួលមនុស្សមកធ្វើការងារក្នុងប្រព័ន្ធនោះ...។ (ដោយលោកគ្រូ អួន សារ៉ាត់)

សេរីភាពហិរញ្ញាញវត្ថុ និង ពេលវេលា
$4.00

មុនចាប់ផ្ដើមធ្វើជំនួញ ត្រូវអានសៀវភៅនេះសិន។ (ដោយលោកគ្រូ អួន សារ៉ាត់)

បុគ្គលិកល្អ
$4.00

បុគ្គលិកល្អគឺជាទ្រព្យរបស់ក្រុមហ៊ុន បុគ្គលិកអាក្រក់គឺជាបំណុលរបស់ក្រុមហ៊ុន បុគ្គលិកល្អអាចធ្វើឲ្យខ្លួនឯងសម្រេចគោលដៅ និងធ្វើអោយក្រុមហ៊ុនទទួលបានជោគជ័យ។ (ដោយលោកគ្រូ អួន សារ៉ាត់)

មនុស្សនិងពេលវេលា
$4.00

ភាពវៃឆ្លាតក្នុងការប្រើប្រាស់ពេលវេលារបៀបទទួលបានសេរីភាព ពេលវេលាការគ្រប់គ្រងពេលវេលា។ (ដោយលោកគ្រូ អួន សារ៉ាត់)

រស់ដោយកិត្តិយស
$4.00

ស្លាប់ដោយកិត្តិយសប្រសើរជាងរស់ដោយគ្មានន័យ រស់ដោយកិត្តិយសគឺជាការរស់ដោយមានអ្វីគ្រប់យ៉ាងដែរខ្លួនត្រូវការ និងចង់បានទាំងផ្នែកចិត្តគំនិត ប្រាជ្ញា ស្មារតី ដួងព្រលឹង ដួងវិញ្ញាណ និងទ្រព្យសម្បត្តិ។ ការមានទ្រព្យសម្បត្តិគ្រប់យ៉ាងទាំងអស់ក្នុងលោកដោយ ខ្វះសម្បជញ្ញៈ ខ្វះភាពជឿជាក់ ខ្វះភាពស្មោះត្រង់ ខ្វះភាពត្រឹមត្រូវ ខ្វះភាពក្លាហាន វាជាការមានដែលអាក្រក់បំផុត ហើយក៏គ្មានន័យអ្វីដែរមានបែបនេះសុខចិត្តអត់ប្រសើរជាង។ អ្វីដែលមានតម្លៃបំផុតសម្រាប់ជីវិតមនុស្សពិបាកស្វែងរកណាស់ តែអ្វីដែលស្វែងរកបានដោយងាយវាក៏ងាយក្នុងការបាត់បង់ទៅវិញដែរ វាទាមទារឲ្យយើងដឹងអំពីរបៀបស្វែងរកដោយសុចរិត និងចេះរក្សាទុកដោយបញ្ញាទើបបានគង់វង្សដោយភាពថ្លៃថ្នូរយូអង្វែង។ (ដោយលោកគ្រូ អួន សារ៉ាត់)