https://a3box.com/
  • ទំព័រដើម
  • ផលិតផល
    • សៀវភៅ
      • Prince Book
      • Business Record
      • iDea Book
      • Sharing Book
      • Mind Books
      • You Can Win
    • Movies
      • Movie chinese
    • ការអប់រំ
      • សៀវភៅជាសំឡេង
  • កំសាន្ត
  • ការអប់រំ
  • ព័ត៌មាន
  • ទំព័រដើម
  • ព័ត៌មាន
  • សុខភាព

អាហារសម្រាប់ញ៉ាំ ដើម្បីខួរក្បាលមានសុខភាពល្អ ហើយឆ្លាត

Post by admin

15:10 - 27/04/2021

ការអត្ថាធិប្បាយ

អាហារសម្រាប់ញ៉ាំ ដើម្បីខួរក្បាលមានសុខភាពល្អ ហើយឆ្លាត​
អាហារដ៏អស្ចារ្យ ដែលអ្នកគួរបន្ថែមនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីរក្សាខួរក្បាលឲ្យមានសុខភាពល្អ មានដូចជា ៖
• ផ្លែបឺរីពណ៌ខៀវ ៖ វាជួយការពារខួរក្បាលពីភាពតានតឹង និងអាចជួយកាត់បន្ថយផលប៉ះពាល់ ដែលទាក់ទងនឹងអាយុ ដូចជា ជំងឺវង្វេងជាដើម។ ការសិក្សាក៏បានបង្ហាញថា ផ្លែបឺរីពណ៌ខៀវ គឺល្អសម្រាប់បញ្ញាស្មារតី។

• ត្រីសាលម៉ុន ៖ ត្រីដែលរស់នៅក្នុងទឹកជ្រៅ ដូចជា ត្រីសាលម៉ុន គឺសម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ ដែលមានសារៈសំខាន់សម្រាប់មុខងាររបស់ខួរក្បាល។ ខ្លាញ់ត្រីអូមេហ្គា ៣ មានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក។
• គ្រាប់ធញ្ញជាតិ ៖ គឺជាប្រភពដ៏ល្អនៃវីតាមីន E ដែលជួយកាត់បន្ថយភាពចាស់ និងជួយបង្កើនការចងចាំ។
• ផ្លែប័រ ៖ ក៏មានអត្ថប្រយោជន៍ ដូចផ្លែបឺរីខៀវដែរ ដែលវាជួយក្នុងការលើកកម្ពស់សុខភាពខួរក្បាល។ ផ្លែប័រ គឺជាផ្លែឈើដែលគ្មានជាតិខ្លាញ់ ហើយរួមចំណែកដល់លំហូរឈាមដែលនាំឲ្យមានសុខភាពល្អ។ កាលណាមានលំហូរឈាមល្អ មានន័យថា ខួរក្បាលមានសុខភាពល្អ។ ផ្លែប័រ ជួយបញ្ចុះសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម។
• នំប៉័ងគ្រាប់ធញ្ញជាតិ និងអង្ករសម្រូប ៖ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ សរីរាង្គទាំងអស់នៅក្នុងរាងកាយ ពឹងផ្អែកលើលំហូរឈាម ដូច្នេះ ប្រសិនបើអ្នកលើកកម្ពស់សុខភាពសរសៃឈាមបេះដូងអោយមានលំហូរល្អ នោះសរីរាង្គផ្សេងៗទៀតក៏មានសុខភាពល្អដែរ រួមបញ្ចូលទាំងខួរក្បាលផងដែរ៕
ឯកសារយោង
https://www.health.com.kh/archives/50318

 
Facebook Google Twitter
បង្កើតឡើងដោយ EZWeb