https://a3box.com/
  • ទំព័រដើម
  • ផលិតផល
    • សៀវភៅ
      • Prince Book
      • Business Record
      • iDea Book
      • Sharing Book
      • Mind Books
      • You Can Win
    • Movies
      • Movie chinese
    • ការអប់រំ
      • សៀវភៅជាសំឡេង
  • កំសាន្ត
  • ការអប់រំ
  • ព័ត៌មាន
  • ទំព័រដើម
  • ព័ត៌មាន
  • សុខភាព

វិធីងាយៗ 5យ៉ាង ដើម្បីកែទម្លាប់ទទួលទានមិ​នល្អ

Post by admin

15:10 - 27/04/2021

ការអត្ថាធិប្បាយ

វិធីងាយៗ 5យ៉ាង ដើម្បីកែទម្លាប់ទទួលទានមិ​នល្អ

ទម្លាប់ទទួលទានមិនល្អ ជារឿងងាយនឹងអនុវត្ត។ ដោយសារពេលវេលាមមាញឹករាល់ថ្ងៃ ប្រជាជនខ្មែរមួយចំនួន ជ្រើសយកទម្លាប់មិនល្អក្នុងការទទួលទានដោយមិនដឹងខ្លួន។ លុះយូរទៅ វាក៏ចាប់ផ្តើមក្លាយជាទម្លាប់ក្នុងជីវិតយើង។ ដោយពុំបានចាប់អារម្មណ៍ ទម្លាប់មិនល្អក្នុងការទទួលទានទាំងនេះ អាចជះឥទ្ធិពលមិនល្អចំពោះសុខភាព និងជីវិតរបស់យើង។

ការកែប្រែទម្លាប់មិនល្អទាំងនេះ មិនមែនជារឿងងាយស្រួលនោះទេ។ ដោយសារបច្ចុប្បន្នអាហារវេចខ្ចប់ និងអាហារសម្រន់សម្បូរបែប និងងាយរក វាងាយនឹងឲ្យយើងទម្លាប់ទទួលទានអាហារដែលនាំឲ្យប៉ះពាល់ដល់សុខភាព។

ប្រសិនបើមុនដំណាច់ឆ្នាំ២០១៨ នេះ អ្នកមានផែនការទទួលទានរបបអាហារសុខភាព វិធីដ៏សាមញ្ញទាំង៥នេះ អាចជួយអ្នកឲ្យផ្លាស់ប្ដូរទម្លាប់អាក្រក់ក្នុងការទទួលទានបាន។

1. ជ្រើសយកទឹក

ភេសជ្ជៈដែលមិនល្អចំពោះសុខភាព ជាឧបសគ្គដ៏ធំបំផុតចំពោះការប្រកាន់ខ្ជាប់នូវទម្លាប់ល្អក្នុងការទទួលទានដើម្បីសុខភាព។ នៅពេលអ្នកនឹកចង់ទទួលទានទឹកក្រូចមួយកំប៉ុងពេលញ៉ាំអាហារ ឬស្រាបៀរដើម្បីបន្ធូរភាពតានតឹងរាល់រាត្រីថ្ងៃសុក្រ វាជាការបន្ថែមនូវកាឡូរីមិនល្អក្នុងរបបអាហាររបស់អ្នក និងធ្វើឲ្យខ្លាញ់ចង្កេះរបស់អ្នករីកធំ។

ដើម្បីកែប្រែទម្លាប់ទទួលទានភេសជ្ជៈមិនល្អនៅពេលទទួលទានអាហារ មធ្យោបាយងាយបំផុត គឺត្រូវទម្លាប់ទទួលទានអាហារជាមួយទឹកក្នុងបរិមាណសមស្រប។ ប្រសិនបើអ្នកទទួលទានអាហារថ្ងៃត្រង់នៅកន្លែងធ្វើការ សូមកុំភ្លេចយកទឹកមួយកែវនៅបន្ទប់ទទួលទានតាមខ្លួនផង។ ប្រសិនបើអ្នកចេញទៅទទួលទាននៅក្រៅ កុំភ្លេចដាក់ដបទឹកតាមខ្លួន ឬជ្រើសយកទឹករ៉ែសម្រាប់ទទួលទានក៏បាន។

វិធីទទួលទានទឹកក្នុងពេលទទួលទានអាហារដ៏សាមញ្ញនេះ ជួយឲ្យមិនឲ្យអ្នកទិញភេសជ្ជៈដែលនាំឲ្យប៉ះពាល់ដល់សុខភាពបាន។

2. ត្រៀមអាហារសម្រន់ដែលល្អចំពោះសុខភាពនៅជិតខ្លួន

យើងទទួលទានអាហារសម្រន់នៅពេលឃ្លាន អាចជាពេលកំពុងធ្វើការនៅការិយាល័យ ឬនៅផ្ទះពេលកំពុងមើលទូរទស្សន៍។ ថ្វីបើវាមិនទាន់ក្លាយជាទម្លាប់ទទួលទានមិនល្អនៅឡើយក្ដី ប៉ុន្តែពួកគេអាចភ្លេចខ្លួន តាមដានបរិមាណដែលខ្លួនទទួលទាន ហើយមានទំនោរទៅរកទិញអាហារសម្រន់មិនល្អទុកហូបដែលមិនល្អចំពោះសុខភាព។

ប្រសិនបើអ្នកសង្កេតមើលទម្លាប់ទទួលទានអាហារសម្រន់របស់អ្នក និងមនុស្សនៅជុំវិញខ្លួន អ្នកនឹងទទួលស្គាល់ថាការពិតពួកគេភាគច្រើន (រួមទាំងខ្លួនអ្នកផ្ទាល់ផង) មិនសូវរើសចំណីទេឲ្យតែពេលណាពួកគេចង់ទទួលទានអាហារសម្រន់នោះ។

  • បញ្ចុកដំឡូងបំពង ពួកគេនឹងញ៉ាំវាភ្លាម
  • ឲ្យនំប្រៃទៅ ពួកគេនឹងយកវាភ្លាម
  • ហុចផ្លែឈើទៅ ពួកគេនឹងទទួលទានវាភ្លាម

ដល់ពេលត្រូវទទួលទានអាហារសម្រន់ អ្វីដែលមនុស្សភាគច្រើនត្រូវការបំផុតមុនគេ គឺភាពងាយស្រួល ។ គ្មានអ្នកណាចង់ដើរទៅក្រៅយកអាហារសម្រន់ទេនៅពេលដែលរបស់អាចទទួលទានបានមាននៅនឹងមុខស្រាប់ហើយនោះ។

សូមណែនាំអ្នកអំពីទម្លាប់ទទួលទានល្អ សម្រាប់ការរស់នៅប្រចាំថ្ងៃ នោះគឺត្រៀមអាហារសម្រន់ល្អចំពោះសុខភាពនៅជិតខ្លួនមិនថានៅផ្ទះ ឬនៅកន្លែងធ្វើការ ដូចជាផ្លែឈើ គ្រាប់ធញ្ញជាតិ ឬយ៉ាអ៊ួរជាដើម។

តាមរយៈវិធីនេះ នៅពេលណាឃ្លានអ្នកងាយស្រួលយកមកញ៉ាំ ញ៉ាំអាហារសុខភាពជំនួសចំណិតដំឡូងចៀន ឬអាហារវេចខ្ចប់ផ្សេងទៀតដែលធ្វើឲ្យអ្នកឆ្អែតមួយពេល ប៉ុន្តែបង្កជាបញ្ហានៅពេលក្រោយ។

3. ចាប់ផ្ដើមថ្ងៃថ្មី ទទួលទានអាហារពេលព្រឹកត្រឹមត្រូវ

ការសិក្សាជាច្រើនបានបង្ហាញថា ការចាប់ផ្ដើមថ្ងៃថ្មីដោយទទួលទានអាហារពេលព្រឹកសម្បូរជីវជាតិ (គ្រាប់ធញ្ញជាតិ ស៊ុត និងបន្លែផ្លែឈើ) អាចជួយជំរុញមេតាបូលីស ស្មារតីល្អ និងគ្រប់គ្រងទម្ងន់បានទៀតផង1។

អាហារពេលព្រឹកល្អ ផ្ដល់ថាមពលឲ្យរាងកាយយើងសកម្ម និងជួយទប់ស្កាត់ការទទួលទានច្រើនហួសប្រមាណនៅពេលបន្ទាប់។ ប៉ុន្តែ មនុស្សទាំងអស់មិនសុទ្ធតែបានទទួលទានអាហារពេលព្រឹកទៀងទាត់រាល់ព្រឹកនោះទេ ពិសេសអ្នកដែលមានធុរៈប្រញាប់នៅពេលព្រឹកឡើង។ 

មានមធ្យោបាយពីរយ៉ាងដើម្បីដោះស្រាយបញ្ហានេះ។ ទីមួយ អ្នកត្រូវរៀបចំអាហារពេលព្រឹកពីយប់ឲ្យហើយ។ នេះគួរតែជារឿងសាមញ្ញដែលអ្នកអាចធ្វើបានដូចជាទឹកផ្លែក្រឡុក ផ្លែឈើស្រស់ និងយ៉ាអ៊ួរ។ ម៉្យាងវិញទៀត អ្នកក៏អាចសាកល្បងក្រោកពីព្រឹកមុនទម្លាប់ ២០នាទី ដើម្បីចម្អិន និងទទួលទានអាហារពេលព្រឹក។ កុំស្ដាយពេលគេង ២០នាទីនេះ ព្រោះអាហារពេលព្រឹកត្រឹមត្រូវមានសុខភាពល្អ អាចបង្កើនថាមពលរាងកាយអ្នក និងធ្វើឲ្យស្មារតីអ្នកស្រឡះល្អពេញមួយថ្ងៃ2។

វិធីទាំងពីរនេះមិនពិបាកទេ។ អ្នកគ្រាន់តែត្រូវត្រៀមជាមុនដោយចាត់ទុកអាហារពេលព្រឹកជាផ្នែកមួយសំខាន់នៃរបបអាហារទាំងបីពេលរបស់អ្នក (ក៏ដូចជាអាហារថ្ងៃត្រង់ និងពេលល្ងាច) ដែលមិនអាចខ្វះបាន2។ 

4. ទិញរបស់ហូបចុកដែលល្អចំពោះសុខភាពជាមុន

ប្រសិនបើអ្នកមើលឃើញថារបបអាហារប្រចាំថ្ងៃរបស់អ្នកមិនល្អចំពោះសុខភាពនោះទេ នេះជាវិធីដ៏សាមញ្ញមួយដែលអាចជួយអ្នកក្នុងការជ្រើសរើសអាហារហូបដែលល្អចំពោះសុខភាព។

ឧបមាថាអ្នកទទួលទានបាយសម្រាប់អាហារថ្ងៃត្រង់ ជំនួសឲ្យការចាប់ផ្ដើមកុម្ម៉ង់របស់ដែលអ្នកធ្លាប់ទិញដូចរាល់ដង (រសជាតិឆ្ងាញ់ ប៉ុន្តែជាជម្រើសមិនល្អចំពោះសុខភាព) ដំបូងសូមចាប់ផ្ដើមចាប់យកអ្វីដែលល្អចំពោះសុខភាព រួមមានបន្លែ អង្ករសម្រូបជំនួសអង្ករធម្មតា។

ប្រសិនបើអ្នកកុម្ម៉ង់អាហារមួយចាន ត្រូវប្រាកដថាក្នុងចាននោះមានប្រភេទអាហារដែលល្អចំពោះសុខភាពសម្រាប់ទទួលទានដូចជាបន្លែ ឬតៅហ៊ូ ដែលជួយរក្សាតុល្យភាពអាហាររបស់អ្នក។ ប្រសិនបើអ្នកកុម្ម៉ង់បន្លែ(សាលាដ) សូមដាក់ទឹកជ្រលក់ឲ្យតិចបំផុត។

សូមរំលឹកខ្លួនឯងរាល់ពេលបរិភោគអាហារថាត្រូវជ្រើសយកអាហារសុខភាពសម្រាប់ទទួលទាន នោះអ្នកអាចចាប់ផ្ដើមបណ្ដុះទម្លាប់ទទួលទានអាហារសុខភាពនេះរហូតទៅ។

5. ផ្ដោតសំខាន់លើគោលដៅមួយក្នុងពេលតែមួយ

អ្នកច្បាស់ជាចង់ធ្វើរឿងជាច្រើននៅក្នុងពេលតែមួយ ជាពិសេសនៅពេលអ្នកកំពុងផ្ដោតអារម្មណ៍ទៅលើរបបអាហារសុខភាព។ អ្នកនឹងមានចេតនាធ្វើច្រើនលើសពីនេះទៀត។ សូមកុំធ្វើដូឆ្នេះ!

មនុស្សភាគច្រើនមិនអាចសម្រេចគោលដៅរបស់ខ្លួនបាន ព្រោះពួកគេធ្វើខុសដោយសារព្យាយាមធ្វើខ្លាំងពេកនិងប្រញាប់ពេក។ ពួកគេចាប់ផ្ដើមដោយចិត្តអន្ទះសាចង់ឃើញលទ្ធផលនៃផែនការរបស់ខ្លួនភ្លាមៗខ្លាំងពេក ដោយមិនបានគិតគូរដល់គោលការណ៍ដើម្បីបន្តរក្សាគោលដៅទាំងអស់របស់ខ្លួន។

ចូរកំណត់គោលដៅមួយក្នុងពេលតែមួយសម្រាប់ខ្លួនឯង។ អ្នកអាចចាប់ផ្ដើមជាមួយអ្វីដែលអ្នកចង់ធ្វើដូចជាចាប់ផ្ដើមថ្ងៃថ្មីជាមួយអាហារពេលព្រឹកដ៏ត្រឹមត្រូវ។ កាលណាវាក្លាយជាទម្លាប់ប្រចាំថ្ងៃ អ្នកអាចបន្តទៅរកគោលដៅមួយទៀតបាន។ 

ទម្លាប់ទទួលទានល្អដើម្បីរស់នៅមានសុខភាពល្អ

ការរស់នៅមានសុខភាពល្អ​ ជាបំណងដែលមនុស្សគ្រប់រូបប្រាថ្នា។ ការសម្របខ្លួនទៅនឹងទម្លាប់ទទួលទានល្អ ជាវិធីសាមញ្ញមួយឈានទៅរកការរស់នៅមានសុខភាពល្អ។

ក្រៅពីទម្លាប់ទទួលទានល្អ អ្នកក៏អាចធ្វើឲ្យសុខភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត តាមរយៈការហាត់ប្រាណទៀងទាត់ និងកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។
ឯកសារយោង
https://www.aia.com.kh/kh/what-matters/health-wellness/5-SIMPLE-TRICKS-TO-GET-RID-OF-BAD-EATING-HABITS.html

Facebook Google Twitter
បង្កើតឡើងដោយ EZWeb