បរិយាយ
កូនឆ្នើមត្រូវចាប់ផ្ដើមពីតូច
ទំពាំងស្នងឬស្សីនគរបុរីស្នងដោយមនុស្សឆ្នើម
កូនកូនជាផ្ទាំងក្រដាសរឪពុកម្ដាយជាអ្នកផាត់ពណ៌
កូនឆ្នើមផ្ដើមពីឪពុកម្ដាយ កូនអាក្រក់អន្តរាយឪពុកម្ដាយជាអ្នកទទួលរង
កូនរបស់លោកអ្នកអាចជាទ្រព្យឬជាបំណុលអាស្រ័យលើការចាត់ចែងរៀបចំរបស់លោកអ្នកនិងការបង្រៀនរបស់ឪពុកម្ដាយ
កូនជាឈើ ឪពុកម្ដាយជាឈើ
កូនជាម្សៅឪពុកម្ដាយជាអ្នកធ្វើឲ្យចេញជានំ
ដំដែកទាន់នៅក្ដៅប្រដៅកូនចៅទាន់នៅក្មេង
កុំពត់ស្រឡៅកុំប្រដៅមនុស្សចាស់
ឪពុកម្ដាយជាជាងស្មូន កូនៗជាដុំដីឥដ្ឋ
កូនៗគឺជាគ្រាប់ពូជ ឪពុកម្ដាយគឺជាអ្នកបណ្ដុះ
ការផ្ដល់គំនិតរបស់កូនប្រសើរជាងការផ្ដល់ជាទ្រព្យសម្បត្តិជាមាសប្រាក់
ឪពុកម្ដាយចង់ឲ្យកូនឆ្លាតជាមនុស្សឆ្នើមគួរអានសៀវភៅនេះ។ (ដោយលោកគ្រូ អួន សារ៉ាត់)