ក្លាហាន

ក្លាហាន

កូដផលិតផល: 0096

បរិយាយ
វិធីសាស្រ្តកសាងកម្លាំងដួងចិត្តឲ្យកើតមានសេចក្តីក្លាហានចិត្តមុតមាំ រលាស់ចោលភាពកំសាក ការខ្មាស់អៀន និងចិត្តរារែកស្ទាក់ស្ទើរ។ •គ្មានអ្វីគួរឲ្យភ័យខ្លាចទេ បើពិចារណាទៅ ទោះស្លាប់ក៏មិនគួរឲ្យខ្លាចទៅរស់ក៏មិនគួរឲ្យខ្លាច •ក្លាហានមិនមែនកើតឡើង ដោយសារយើងមានបេះដូងធំទេ តែវាកើត ឡើងដោយសារយើងមានចិត្តធំ ចិត្តធំនាំឲ្យ បេះដូងយើងមានថាមពលខ្លាំង •មនុស្សគ្រប់រូបសុទ្ធតែមានសេចក្តីក្លាហានរួចស្រេច ទៅហើយ គ្រាន់តែមិនទាន់បានបញ្ឆេះឡើង។ កាលណាបេះដូងចាប់ផ្តើមឆេះនោះ ភាព ខ្លាំងរបស់យើងក៏ងើបឡើង ហើយ ភាពខ្សោយនឹងរលាយ ចេញ! សត្រូវនៃសេចក្តីក្លាហាន ក្លាហាន •ជនក្លាហាន ស្លាប់តែរូបកាយ តែឈ្មោះនៅរហូត ជនកំសាករស់តែរូបកាយ តែឈ្មោះបានស្លាប់រួចទៅហើយ • សត្វអណ្តើកកខ្លី តែមានសេចក្តីក្លាហាន សត្វកូនកវែងតែចិត្តកំសាក បានតែស្រែក និងត្រៀមរត់ • នៅលើផែនដីនេះពោរពេញដោយឱកាស តែឱកាសទាំងអស់នោះគឺជាកម្មសិទ្ធិ របស់ជនក្លាហានតែប៉ុណ្ណោះ • កំសាកនាំឲ្យជីវិតអត់ន័យ ហើយជួបតែវិប្បដិសារី •មនុស្សកំសាក និយាយលើសពីការធ្វើ មនុស្សក្លាហាន ធ្វើលើសពីការនិយាយ មនុស្សដែលមានគតិបណ្ឌិត និយាយគឺធ្វើ • មនុស្សក្លាហាន គឺត្រូវតែក្លាហានទាំងព្រម៖ - ក្លាហាន ហ៊ានគិត - ក្លាហានហ៊ានសម្រេចចិត្ត - ក្លាហានហ៊ាននិយាយ - ក្លាហានហ៊ានធ្វើ - ក្លាហានហ៊ានទទួលខុសត្រូវនូវរាល់ទង្វើ។ (ដោយលោកគ្រូ អួន សារ៉ាត់)
$3.75
ចំនួន :

នៅទំនិញ

  • ព័ត៌មានផលិតផល
  • ការអត្ថាធិប្បាយ