បរិយាយ
វិធីអភិវឌ្ឍជំនាញ និងទេពកោសល្យឲ្យក្លាយជាបុគ្គលិកឆ្នើម
វិធីសាស្ត្រធ្វើអោយឡើងតំណែង ឋានៈ និងប្រាក់ខែខ្ពស់
គ្មានការងារណាតូចតាច ឬថោកទាបទេ មានតែមនុស្សទេដែលគិតថាការងារតូចតាច និងថោកទាប។
បើចង់ជោគជ័យក្នុងក្រុមហ៊ុនមួយ ចូលកុំសួរថាក្រុមហ៊ុនផ្ដល់អ្វីខ្លះដល់អ្នកវិញ ត្រូវសួរថា តើអ្នកផ្ដល់អ្វីខ្លះដល់ក្រុមហ៊ុនដែលអ្នកកំពុងធ្វើការងារនោះ?
កុំគិតថាអ្នកកំពុងធ្វើការងារអោយប្រធានរបស់អ្នកត្រូវគិតថាអ្នកកំពុងធ្វើការងារជាមួយប្រធានអ្នក។
កុំគិតថាអ្នកជាបុគ្គលិកក្រុមហ៊ុន ត្រូវគិតថាអ្នកគឺជាដៃគូជាមួយក្រុមហ៊ុន។
បើអ្នកមិនចេះធ្វើជាមួយខ្ញុំបំរើដ៏ល្អរបស់គេ សល់អ្នកក៏មិនអាចធ្វើជាចៅហ្វាយនាយដ៏ល្អរបស់គេបានដែរ។
ចូលកុំធ្វើការដើម្បីលុយ ត្រូវធ្វើការងារដើម្បីគោលដៅនៃជីវិត។
ផ្លាស់ប្ដូរការគិត ផ្លាស់ប្ដូរទង្វើ ផ្លាស់ប្ដូរទម្លាប់ផ្លាស់ប្ដូរឥរិយាបថ។ (ដោយលោកគ្រូ អួន សារ៉ាត់)