បរិយាយ
មហាសេដ្ឋីនៅលើលោកពុំមែនជាមនុស្សទេពមានរឹទ្ធកំណាចអាចជប់មាសប្រាក់លុយកាក់បាននោះទេ។ ពួកគេជាមនុស្សកើតចេញពីទឹកដីភ្លើងខ្យល់ មានដៃ ពីរជើង ពីរភ្នែក 2 ត្រចៀក 2 ខួរក្បាលមួយ...ដូចតែយើងអញ្ចឹង តែអ្វីដែលគួរឲ្យកត់សម្គាល់ យើងសង្កេតឃើញថាមហាសេដ្ឋីទ្រព្យសម្បត្តិមហាសាលភាគច្រើនចាប់ផ្ដើមពីបាតដៃទទេ...ហើយភាពជោគជ័យបំផុតរបស់ពួកគេពុំមែនជារឿងដែលកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយមានការគិតគូរទុក ត្រៀមទុក គ្រោងទុក រៀបចំជាមុន ព្រមទាំងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពដែលមានការអត់ធន់ ការតាំងចិត្តយ៉ាងមុតមាំ ដើម្បីអនុវត្តតាមគោលការណ៍មាសរបស់ពួកគេរៀងរៀងខ្លួន។
គោលការណ៍មាសទាំងនោះត្រូវបានរៀបចំនៅក្នុងសៀវភៅនេះទាំងអស់ ដូច្នេះរង់ចាំតែអ្នកសិក្សាស្វែងយល់និងក្រេបជញ្ជក់យកទៅអនុវត្តជាក់ស្ដែងដើម្បីឲ្យមានសេរីភាពហិរញ្ញវត្ថុ...តើអ្នកបានត្រៀមខ្លួនរួចហើយឬនៅដើម្បីក្លាយជាអ្នកមាន? (ដោយលោកគ្រូ អួន សារ៉ាត់)