បរិយាយ
ហេតុអ្វីបានជាមាន អ្នកក្រ មានវាសនាខុសគ្នា បើធម្មជាតិបង្កើតមនុស្សមកមានដៃពីរ ជើងពីរ ខួរក្បាលមួយ មានពេលវេលា 24ម៉ោងក្នុងមួយថ្ងៃ នឹងមានធនធានដូចគ្នានោះ? ចម្លើយដែលត្រឹមត្រូវគឺខុសគ្នាត្រង់ "ការគិត" ។ ដូច្នេះចូលយើងផ្លាស់ប្ដូរការគិត យើងនឹងផ្លាស់ប្ដូរជោគវាសនារបស់យើងទាំងមូល។
អ្នកមានមិនមែនជាមនុស្សឆ្លាតទេតែគេប្រើវិធីឆ្លាតរកប្រាក់។
អ្នកមានមិនមែនជាមនុស្សពូកែធ្វើការងារទេតែគេពូកែប្រើមនុស្សពូកែធ្វើការងារឲ្យធ្វើការឲ្យគេ។
អ្នកមានមិនមែនជាមនុស្សរៀនពូកែរៀនទេ តែជាមនុស្សពូកែរៀន។
អ្នកមានមិនមែនជាមនុស្សពូកែសុំទេ តែជាមនុស្សពូកែផ្ដល់ឱ្យ។
អ្នកមានមិនមែនជាមនុស្សរង់ចាំឱកាសទេ តែជាមនុស្សបង្កើតឱកាស
អ្នកមានមិនមែនជាមនុស្សប្រើកម្លាំងម្នាក់ឯងរកលុយទេ តែគេជួលកម្លាំងពលកម្មជាច្រើនឲ្យធ្វើការងារឲ្យគេ។
អ្នកមានមិនមែនជាអ្នកធ្វើការងារទេ តែជាអ្នកបង្កើតប្រព័ន្ធការងារ ហើយជួលមនុស្សមកធ្វើការងារក្នុងប្រព័ន្ធនោះ...។ (ដោយលោកគ្រូ អួន សារ៉ាត់)