បរិយាយ
មនុស្សល្ងង់ រង់ចាំទាល់តែមានដើមទុនគ្រប់គ្រាន់ ទៅចាប់ផ្ដើមរកស៊ី ឬធ្វើអាជីវកម្ម មនុស្សឆ្លាតចាប់ផ្ដើមរកស៊ី ឬធ្វើអាជីវកម្មតាំងពីមានដើមទុនតិចតួច មនុស្សអស្ចារ្យចាប់ផ្ដើមរកស៊ី ឬធ្វើអាជីវកម្មដោយប្រើគំនិតច្នៃប្រឌិតធ្វើជាដើមទុន។
របស់របរដែលគេបោះបង់ចោលនិងក្លាយជារបស់មានតម្លៃនៅពេលដែលវាត្រូវបានកែច្នៃ។
ចូលក្រឡេកមើលរបស់របរជុំវិញខ្លួនអ្នក ដែលពីមុនអ្នកដទៃឬខ្លួនអ្នកផ្ទាល់គិតថាវាគ្មានតម្លៃយកមកកែច្នៃអោយក្លាយទៅជារបស់មានប្រយោជន៍ឬមានតម្លៃ។ តើចាំថា អ្វីដែលថ្មីប្លែកតែងតែត្រូវគេចាប់អារម្មណ៍ ហើយបើគេចាប់អារម្មណ៍វាប្រាកដជាលក់បានលុយនេះបើចង់បានលុយ។ (ដោយលោកគ្រូ អួន សារ៉ាត់)