បរិយាយ
គំនិតទ្រព្យ
បង្កើតក្រុមហ៊ុននៅក្នុងគំនិត
ដើម្បីចាប់ផ្ដើមធ្វើជំនួញបានគឺអត់ត្រូវការលុយធ្វើជាទុននោះទេយើងត្រូវការកំនិតជាចាំបាច់និងជាចម្បង ។ ការអត់លុយមិនមែនជាបញ្ហានៃការធ្វើជំនួញទេ តែការអត់គំនិត ទើបជាបញ្ហាពិតប្រាកដនីកាធ្វើជំនួញ ។ មនុស្សដែលយល់ថាធ្វើជំនួញត្រូវការលុយ គេនឹងគ្មានថ្ងៃអាចធ្វើជំនួញបានឡើយ ព្រោះគេត្រូវរង់ចាំដល់គេមានលុយគ្រប់គ្រាន់ ដែលការពិតបញ្ហារបស់គេមិនមែនជាលុយឬគឺគំនិត ។
អ្នកជំនួញ និងអ្នកកំលោះ
អ្នកជំនួញម្នាក់ជិះឡានក្រុងពីទីក្រុងទៅខេត្តនានា ហើយក៏បានអង្គុយលើកៅអីក្បែរកំលោះម្នាក់ ។ គាត់បានសួរទៅកំលោះនោះថាសួស្ដីប្អូនប្រុស!អ្នកកំលោះអញ្ជើញទៅណាដែរ? ពូសុំអង្គុយក្បែរផងបានទេ?អ្នកកំលោះតបថា"សូមអញ្ជើញអង្គុយលោក ខ្ញុំទៅផ្ទះនៅខេត្ត។
អ្នកជំនួញ : ប្អូនប្រុសសុខសប្បាយទេ?ការងារយ៉ាងណាដែរ?
អ្នកកំលោះ : ខ្ញុំមិនសូវសុខសប្បាយទេ។ខ្ញុំមិនទាន់មានការងារធ្វើ។
អ្នកជំនួញ: ចុះអាជីវកម្មរបស់អ្នកយ៉ាងណាដែរ?
អ្នកកំលោះ:ខ្ញុំមិនទាន់មានអាជីវកម្មទេ។
អ្នកជំនួញ: ចុះហេតុអ្វីមិនចាប់ផ្ដើមធ្វើ?
អ្នកកំលោះ:ខ្ញុំមិនទាន់ដឹងថាធ្វើអ្វីទេ ព្រោះអត់លុយផង។
អ្នកជំនួញ:តើប្អូនមានបញ្ហារឿងអត់លុយ ឬបញ្ហាអត់ដឹងថាត្រូវធ្វើអាជីវកម្មអ្វី?
អ្នកកំលោះ:គឺទាំងពីរហ្នឹងតែម្ដង។
អ្នកជំនួញ: តើបញ្ហាណាចម្បងជាងគេ?
អ្នកកំលោះ:បញ្ហាចម្បងគឺបញ្ហាអត់លុយ។
អ្នកជំនួញ: ចុះបើមានលុយ ចង់ធ្វើមុខរបរអ្វីដែរ?
អ្នកកំលោះ:ខ្ញុំមិនដឹងថាគួរធ្វើមុខរបរអ្វីទេ។
អ្នកជំនួញ: អញ្ចឹងបញ្ហាចម្បងរបស់ប្អូន បញ្ហាអត់មានលុយ ឬបញ្ហាអត់គំនិតបង្កើតមុខរបរ?
អ្នកកំលោះ: ការពិត...ខ្ញុំអត់ទាន់មានគំនិតបង្កើតមុខរបរ តែខ្ញុំពិតជាចង់បង្កើតមុខរបរផ្ទាល់ខ្លួនខ្លាំងណាស់។ សូមលោកពូជួយប្រាប់ខ្ញុំផងអំពីរបៀបចាប់ផ្ដើមបង្កើតអាជីវកម្ម។
អ្នកជំនួញ:បាទ!ដំបូងអ្នកត្រូវបង្កើតក្រុមហ៊ុនក្នុងគំនិតរបស់អ្នកសិន។ (ដោយលោកគ្រូ អួន សារ៉ាត់)