បរិយាយ
គ្រប់យ៉ាងដែលមនុស្សចាប់ផ្តើមគិត និងជឿជាក់វានឹងក្លាយជាការពិត។
គោលការណ៍មាស 13 យ៉ាងអាចធ្វើឲ្យសុបិនក្លាយជាការពិត។
ចូរស្គាល់ខ្លួនឯងដើម្បីទទួលបានភាពស្ដុកស្ដម្ភ
សៀវភៅមួយក្បាលនេះមានបង្កប់នូវអាថ៌កំបាំងក្នុងការបង្កើតលុយដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបាន។
ចាប់គិត ផ្ដើមមាន ផ្អែកលើច្បាប់នៃភាពជោគជ័យដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់អ្នកនិពន្ធបង្ហាញពីគតិល្អរបស់មនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីខាងការបង្កើតទ្រព្យសម្បត្តិនិងការសម្រេចបានជោគជ័យផ្សេងៗទៀត។
រូបមន្តនៃភាពជោគជ័យដល់ពូកែសាកសិទ្ធរបស់លោក អេនឌ្រូ ខាណឺហ្គី(ANDERW CARNEGIE) គឺជាការជំរុញឲ្យមានការនិពន្ធសៀវភៅនេះឡើង
ខាណឺហ្គី(ANDERW CARNEGIE) បានធ្វើការបង្ហាញនូវភាពត្រឹមត្រូវរបស់ខ្លួននៅពេលការបង្រៀនរបស់គាត់បាននាំមកនូវទ្រព្យសម្បត្តិទៅដល់មនុស្សវ័យក្មេងដែលគាត់បានបង្ហាញពីអាថ៌កំបាំងរបស់គាត់។
សៀវភៅនេះនឹងប្រាប់អ្នកពីអាថ៌កំបាំងទាំងនោះហើយអាថ៌កំបាំងរបស់លោកពូកែជាច្រើនទៀតដូចជារូបគាត់ផងដែរ។ វាមិនត្រឹមតែបង្ហាញអ្នកពីអ្វីដែលអ្នកត្រូវធ្វើប៉ុណ្ណោះទេ តែវាក៏នឹងបង្ហាញប្រាប់អ្នកពីវិធីក្នុងការធ្វើផងដែរ។ ប្រសិនបើអ្នកបានរៀនហើយប្រើប្រាស់នៅទឹកដីធម្មតាដែលបានបង្ហាញនៅទីនេះអ្នកនឹងមានជំនាញទៅលើអាថ៌កំបាំងនៃការពិតនិងជោគជ័យបានយូរអង្វែងហើយអ្នកក៏អាចទទួលបាននូវអ្វីដែលអ្នកចង់បានក្នុងឆាកជីវិតរបស់អ្នកផងដែរ។ (ដោយលោកគ្រូ អួន សារ៉ាត់)