បរិយាយ
ប្រាក់គឺជាធាតុផ្សំសំខាន់នៃអាជីវកម្មតែមិនមែនជាដើមទុនពិតប្រាកដនៃអាជីវកម្មនោះទេដើមទុនប្លុកកើតនៃអាជីវកម្មគឺមនុស្ស និងពេលវេលា។
ចូលចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួនបើចង់មានបាន។
ធ្វើការងារឲ្យអ្នកដទៃមានន័យថាយកវាសនាទៅផ្ញើក្នុងកណ្ដាប់ដៃអ្នកដទៃ។
យកវាសនាទៅប្រថុយប្រថាននៅក្នុងកណ្តាប់ដៃខ្លួនឯងវាប្រសើរជាងយកវាសនាទៅផ្ញើក្នុងកណ្ដាប់ដៃរបស់អ្នកដទៃ។
បើស៊យត្រូវបរាជ័យគឺបរាជ័យនៅក្នុងកណ្ដាប់ដៃខ្លួនឯងហើយក៏គ្មាននរណាគេសើចយំយើងដែរ។
ធ្វើការឱ្យគេមានពេលវេលារកលុយត្រឹមតែ៨ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃតែបើចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួនមានពេលរកលុយលើសពី៨ម៉ោងក្នុងមួយថ្ងៃ ហើយអាចជួយមនុស្សអោយមានការងារធ្វើដោយសារយើងបានច្រើនទៀតផង។
ធ្វើការងារឲ្យគេមិនអាចក្លាយជាអ្នកមានបានឡើយ។
បាច់ចង់ផ្លាស់ប្ដូរជីវិតត្រូវផ្លាស់ប្ដូរឥរិយាបថនៃចិត្តគំនិត ប្រាជ្ញា ស្មារតី ជាមុនសិន។
ភាពមានបានវាមិនដែលរត់មករកអ្នកដែលមានសន្ដានខ្ជិលច្រអូសអូសគូទឡើយតែវាសប្បាយចិត្តរត់មករកអ្នកដែលមានភាពឧស្សាហ៍មានសេចក្ដីក្លាហានហ៊ានលះបង់នឹងចាប់ផ្ដើមធ្វើអ្វីមួយឲ្យកើតឡើងតែប៉ុណ្ណោះ។
ឈប់ព្រួយបារម្ភខ្លាចថាគ្មានដើមទុនចាប់ផ្ដើមធ្វើអាជីវកម្មទៀតទៅអ្នកនឹងមានគ្រប់យ៉ាងមិនបន្ទាប់ពីអានសៀវភៅនេះចប់ នឹងចាប់ផ្ដើមអនុវត្តចាប់ពីឥឡូវនេះ។ (ដោយលោកគ្រូ អួន សារ៉ាត់)