បរិយាយ
នៅលើលោកនេះគ្មានមនុស្សខ្ជិលទេ មានតែមនុស្សដែលមិនចង់
ខ្ជិលនាំឲ្យល្ងង់ ល្ងង់នាំឲ្យងងឹត
ងងឹតនាំឲ្យប្រព្រឹត្តអំពើទុច្ចរិតដែលនាំឲ្យវិនាសទាំងខ្លួនឯងនិងអ្នកដទៃ
លេស គឺជាកិច្ចកលការពារខ្លួនឲ្យរួចផុតអំពីភារកិច្ចដែលមនុស្សដែលប្រកាន់ភ្ជាប់មិនលះបង់ឡើយ តែវាជាកលល្បិចសម្លាប់ខ្លួនឯងទៅវិញទេ
មនុស្សខ្ជិលគឺជាទីសម្អប់នៃជនទាំងឡាយមនុស្សខ្ជិលតែងតែនាំមកនូវសេចក្ដីអន្តរាយ
ឱកាសមិនមែនមានតែម្ដងទេ ឱកាសមានរហូតប៉ុន្តែមិនមែនឱកាសដដែលៗគឺឱកាសថ្មីជានិច្ច។
សម្រាប់មនុស្សខ្ជិលទោះបីមានឱកាសរាប់រយដងកើតឡើងចំពោះខ្លួនក៏បណ្ដោយដែលឱ្យឱកាសនោះផុតទៅទទេដែរ
តើនឹងមានអ្វីកើតឡើងសម្រាប់បុគ្គលខ្ជិលច្រអូសចម្លើយនោះគឺថាគ្មានអ្វីក្រៅអំពីភាពអន្តរាយទេ។ (ដោយលោកគ្រូ អួន សារ៉ាត់)