ធ្វើជាប្តីប្រពន្ធល្អ

ធ្វើជាប្តីប្រពន្ធល្អ

កូដផលិតផល: 0091

បរិយាយ
ទាំងបុរសទាំងស្នើសុទ្ធតែចង់បាន...
សម្រាប់បុរស ខ្ញុំចង់បាននារីជាប្រពន្ធមិនស្អាតពេកហើយក៏មិនអាក្រក់ពេក គឺល្មមសមរម្យ ស្មោះត្រង់ រួសរាយរាក់ទាក់ សុភាពរាបសា ស្លូតបូត ចិត្តល្អ ស្រឡាញ់ឪពុកម្តាយ និងញាតិទាំងសងខាងស្មើគ្នា មិនរញ៉ែរញ៉ូវ...។
សម្រាប់ស្ត្រី ខ្ញុំចង់បានបុរសជាប្តីមិនស្អាតពេកហើយក៏មិនអាក្រក់ពេក គឺល្មមសមរម្យ ស្មោះត្រង់ រួសរាយ រាក់ទាក់ សុភាពរាបសា ស្លូតបូត ចិត្តល្អ ស្រឡាញ់ឪពុកម្តាយ និងញាតិទាំងសងខាងស្មើគ្នា
មិនប្រព្រឹត្តអបាយមុខ មានទំនួលខុសត្រូវចំពោះគ្រួសារប្រពន្ធកូន...។
ទស្សនៈរួម បុរស ស្ត្រីគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានពីគូភាគីទាំងសងខាងនូវចំណុចល្អៗពីគ្នាទៅវិញទៅមក គ្មានភាគីណាមួយចង់បានចំណុចអាក្រក់នោះទេ។ យើងចង់បានគេជាមនុស្សល្អមករស់នៅ ជាមួយគ្នាជាគូជីវិត សម្រាប់គេគឺល្អគ្រប់គ្រាន់ហើយ ចំណែកយើងវិញជាមនុស្សមិនល្អ បើគេល្អ យើងមិនល្អសួរថា តើគេអាចរស់នៅជាមួយយើងបានទេ? ចម្លើយ គឺមិនបានទេ
ហេតុអ្វី? ព្រោះថាសភាវល្អ និងសភាវអាក្រក់មិនអាចនៅជាមួយគ្នាជាដាច់ខាត។ មនុស្សត្រូវនៅជាមួយមនុស្សដូចគ្នា មនុស្សមិនអាចនៅជាមួយយក្សបានទេ ដូច្នេះ បើយើងប្រាថ្នាចង់បានគេល្អ លុះត្រាតែយើងខ្លួនឯង ជាមនុស្សល្អដែរ
ទើបអាចរស់នៅជាមួយគ្នាបានសុខសប្បាយនិងយូរអង្វែង។ (ដោយលោកគ្រូ អួន សារ៉ាត់)
$4.00
ចំនួន :

នៅទំនិញ

  • ព័ត៌មានផលិតផល
  • ការអត្ថាធិប្បាយ