បរិយាយ
ជាទូទៅក្រោយពីប្រឡងចប់វិទ្យាល័យទៅ សិស្សភាគច្រើនសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យក្រោយហេតុផលផ្សេងៗហេតុផលទាំងនោះមិនមែនជាហេតុផលត្រឹមត្រូវដែលអាចញ៉ាំងឲ្យមនុស្សជ្រើសរើសជំនាញសិក្សាប្រកបដោយការយល់ដឹងនិងប្រសិទ្ធភាពនោះទេ។ ពួកគេច្រើនតែជ្រើសរើសជំនាញសិក្សាទាំងមិនយល់ ម្ល៉េះហើយទើបយើងឃើញថានិស្សិតដែលរៀនចប់មហាវិទ្យាល័យរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗគ្មានការងារធ្វើឬត្រូវបង្ខំធ្វើការងារខុសជំនាញ។ ការជ្រើសរើសជំនាញសិក្សាខុសឆ្គងបែបនេះធ្វើឲ្យពួកគេខាតបង់ ថវិកា ពេលវេលា និងអារម្មណ៍ទៀតផង។
សៀវភៅនេះនឹងតម្រង់ទិសដៅដល់ សិស្ស និស្សិត ហ្នឹងយុវជនក្នុងការជ្រើសរើសជំនាញសិក្សានិងអាជីវកម្មសម្រាប់ជីវិតដល់ត្រឹមត្រូវ ជាពិសេសតម្រង់ទិសដៅអ្នកពុំទាន់មានគោលដៅជីវិតច្បាស់លាស់។ (ដោយលោកគ្រូ អួន សារ៉ាត់)