អ្នកមានមិនមែនជាមនុស្សពូកែធ្វើការទេ តែជាមនុស្សពូកែប្រើអ្នកពូកែធ្វើការ ឲ្យធ្វើការឲ្យខ្លួន។ សមិទ្ធិផលធំៗទាំងឡាយកើតឡើងពីការប្រឹងប្រែងរបស់មនុស្សច្រើននាក់ មិនមែនពីការខិតខំប្រឹងប្រែងពីមនុស្សតែម្នាក់ទេ។ យ៉ាងណាមិញ ការក្លាយជាអ្នកមាន មិនអាចទៅរួច ដោយការធ្វើការងារតែម្នាក់ឯងនោះទេ គឺទាមទារឲ្យយើងពូកែបង្កើតប្រព័ន្ធ និងបណ្ដាញការងារ ដើម្បីរកមនុស្សជាច្រើន មកធ្វើការ ទើបយើងអាចក្លាយជាអ្នកមាន។ អ្នកមានមិនមែនជាមនុស្សពូកែរកលុយទេ តែជាមនុស្សពូកែប្រើអ្នកពូកែរកលុយឲ្យរកលុយឲ្យខ្លួន។