បរិយាយ
ហេតុផល សច្ចភាព តថភាព
ខ្លឹមសារ អត្ថន័យ អត្ថរស
និទានខ្លី តម្លៃអប់រំខ្លឹម គំនិតពិចារណាខ្លាំង
កុំផ្ញើលុយតាមមនុស្សផ្ញើតាមធនាគារវិញ
មានលោកយាយម្នាក់ទើបមកពីស្រុកស្រែជនបទដោយវង្វេងផ្លូវនៅកណ្ដាលទីក្រុង គាត់មិនបានរកផ្លូវទៅផ្ទះកើតទេ ឡានឈ្នួលដែលគាត់បានជិះពីជនបទមកផ្សារនោះក៏បានចាកចេញទៅជនបទវិញចោលគាត់ទៀត។ គាត់មិនបានស្គាល់នរណាម្នាក់សោះគាត់ក្រលេកមើលជុំវិញខ្លួនឃើញរូបសំណាកលោកតាម៉ៅ ដែលមនុស្សម្នាមានជំនឿហើយបានយកតង្វាយទៅថ្វាយជាហូរហែ។គាត់បានដើរតម្រង់ទៅរូបសំណាកយ៉ាងលឿនហើយបានក្រាបថ្វាយបង្គំបន់ស្រន់ថា សូមលោកតាម៉ៅដ៏មានឫទ្ធីអំណាចជួយខ្ញុំម្ចាស់ផង ត្បិតអីខ្ញុំមកពីជនបទចូលផ្សារកណ្ដាលទីក្រុងរវល់ដើរមើលទេសភាពដ៏ស្រស់ស្អាតនៅទីនោះបានវង្វេងរកផ្លូវទៅផ្ទះមិនឃើញណាមួយឡានឈ្នួលចេញចោលណាមួយអត់លុយសុំលោកតាដ៏មានមហិទ្ធិឫទ្ធិប្រទានលុយឱ្យខ្ញុំ50,000៛គ្រាន់បានធ្វើដំណើរ។ មានប៉ូលីសឈរយាមនៅក្បែរនោះបានឮលោកយាយរៀបរាប់យ៉ាងកម្សត់បែបនេះគាត់មានចិត្តអាណិតអាសូរខ្លាំងណាស់នៅពេលលោកយាយក្រោកចេញពីកន្លែងបន់ស្រន់ប៉ូលីសនោះបានដកលុយពីហោប៉ៅជូនលោកយាយ 30,000៛ លោកយាយលើកដៃទទួលលុយងាកទៅសំពះអរគុណរូបសំណាក់លោកតាម៉ៅហើយពោលអរគុណលោកតាមួយថា ខ្ញុំព្រះករុណាអរគុណលោកតាខ្លាំងណាស់ដែលបានប្រទានលុយឲ្យខ្ញុំ ប៉ុន្តែលោកក្រោយកុំផ្ញើតាមប៉ូលីសអី គេយកសេវាថ្លៃណាស់ដល់ទៅ 20,000៛ ម៉ឺនសូមលោកតាផ្ញើតាមវីងអត់សេវាតិចជាង។ (ដោយលោកគ្រូ អួន សារ៉ាត់)