បរិយាយ
នរណាក៏ដោយគ្រប់គ្រងប្រទេសសិង្ហបុរីត្រូវតែប្រើកណ្ដាប់ដៃដែក បើពុំដូច្នេះទេនឹងត្រូវចុះចាញ់។ នេះមិនមែនជាល្បែងលេងបៀឡើយ។ វាជាជីវិតរបស់លោកអ្នក រួមទាំងជីវិតរបស់ខ្ញុំផងដែរ។ ខ្ញុំចំណាយពេលស្ទើរមួយជីវិតរបស់ខ្ញុំទៅហើយដើម្បីស្ថាបនាប្រទេសនេះ។ ដរាបណាខ្ញុំនៅទទួលខុសត្រូវគ្មាននរណាអាចផ្ដួលរំលំប្រទេសនេះបានទេ។
ទោះបីជាខ្ញុំធ្លាក់ខ្លួនឈឺដេកនៅលើគ្រែ ហើយរៀបនឹងចូលឈូសក៏ដោយ ខ្ញុំនឹងងើបឡើងវិញភ្លាមបើខ្ញុំដឹងថាប្រទេសជារបស់ខ្ញុំជួបបញ្ហា។
ខ្ញុំមិនដែលខ្វល់នឹងព្រួយបារម្ភច្រើនអំពីលទ្ធផលនៃការបោះឆ្នោតនិងប្រជាប្រិយភាពរបស់ខ្ញុំក្នុងការបោះឆ្នោតនោះទេ។ ប្រសិនបើអ្នកបារម្ភថាតើអ្នកនឹងទទួលបានសំឡេងគាំទ្រទាប រឿងខ្ពស់ជាងមុន នោះអ្នកមិនមែនជាមេដឹកនាំនោះទេ។ អ្នកនឹងវិលវល់ទៅតាមកំលាំងខ្យល់បក់។ ដោយឡែកខ្ញុំមិនបានមកទីនេះធ្វើជាមេដឹកនាំដើម្បីខ្វល់អំពីរឿងនេះឡើយ។ (ដោយលោកគ្រូ អួន សារ៉ាត់)