អប់រំយុវវ័យ

អប់រំយុវវ័យ

កូដផលិតផល: 0090

បរិយាយ
ស់នៅជាមួយគ្នាមួយថ្ងៃដោយការញញឹម ធ្វើឱ្យដិតដាមស្នាមស្នេហ៍អនុស្សាវរីយ៍អស់មួយជីវិត។
$4.00
ចំនួន :

នៅទំនិញ

  • ព័ត៌មានផលិតផល
  • ការអត្ថាធិប្បាយ

រស់នៅជាមួយគ្នាមួយជីវិតដោយគ្មានការញញឹម ធ្វើឱ្យដិតដាមស្នាមឈឺចាប់ពេញមួយជីវិត។ ។ សុភមង្គលនឹងកើតឡើង ដោយសារការញញឹមនេះជាប្រាកដ។ បើមិនទាន់ចេះញញឹមទេ សូមកុំទាន់អាល
រៀបអាពាហ៍ពិពាហ៍អី។ * ញញឹមបង្កើតសុខភាពល្អក្នុងខ្លួន បង្កើតភាពស្និទ្ធស្នាលជាមួយអ្នកដទៃ បង្កើតសេចក្តីសុខនឹងអ្នកជិតខាង
បង្កើតទំនាក់ទំនងល្អជាមួយដៃគូ បង្កើតភាពជោគជ័យក្នុងជីវិត។ ់ គ្មាននរណាចូលចិត្តពាក្យបង្គាប់បន្ថោកនោះទេ ជាពិសេសមនុស្សស្រីគឺរឹតតែត្រូវការពាក្យសរសើរពីប្ដី។
នៅពេលដែលយើងសរសើរ ទោះជាការមិនពិតក៏មនុស្សនៅតែលួចមានអារម្មណ៍រំភើបខ្លះដែរ សម្រាប់ មនុស្សភាគច្រើន ជាពិសេសមនុស្សឆោតល្ងង់។ នៅពេលដែលយើងបង្ហាប់ ទោះជាការពិតក៏មនុស្សមិន ងាយទទួលយកការបង្ហាប់នោះឡើយ។ * ប្តីចង់ទទួលបានការយកចិត្តទុកដាក់ពីប្រពន្ធ ប្រពន្ធក៏ចង់ទទួលបានការយកចិត្តទុកដាក់ពីប្ដី។ មូលហេតុ
ដែលម្នាក់ៗចង់ទទួលបានការយកចិត្តទុកដាក់ពីគ្នា ពីព្រោះតែគេចង់បានភាពជាមនុស្សសំខាន់។ ់ ភាពសោះអង្គើយគឺជារនាំងនៃសុភមង្គល។ ភាពព្រងើយកន្តើយគឺជាឧបសគ្គនៃសុភមង្គល។ ការយក
ចិត្តទុកដាក់គឺជាអន្ទាក់នៃសុភមង្គល។ * ប្ដីប្រពន្ធមិនគួរណាប្រើតែភាសាការទូតនោះឡើយ ហើយក៏មិនគួរធ្វើឫកសុភាពរាបសាគ្រប់ពេលពេលវេលា នោះដែរ ហើយក៏មិនគួរលេងរហូតទាល់តែដល់ចិត្ត ដឹងចិត្ត ទាស់ចិត្តដែលបង្កើតទៅជាការខឹងសម្បាវិញ នោះឡើយ។ ត្រូវលេងថើរៗដើម្បីរំញោចអារម្មណ៍ឱ្យរំភើបញាប់ញ័រ។ · ស្តីបន្ទោសមានន័យថាខឹង ស្តីបន្ទោសមានន័យថាស្អប់ ស្តីបន្ទោសមានន័យថារុញច្រាន ស្តីបន្ទោសមានន័យ
ថាចង់ជាន់ឱ្យចំកណ្តាលក្បាល។ - ជំនួសឱ្យ “ការបង្គាប់បញ្ជា” ប្ដីប្រពន្ធគួរតែចេះ«ផ្គាប់ផ្គុន»គ្នា។ ប្ដីប្រពន្ធមិនគួរប្រើពាក្យ "បង្គាប់បញ្ជា” គ្នាទេ
គួរតែប្រើពាក្យ«ផ្កាប់ផ្ដន»គ្នាវិញ។ · មនុស្សល្ងង់តែងខិតខំរកលេសដោះសាការពារកំហុសមនុស្សឆ្លាតតែងខិតខំរកហេតុបច្ច័យដែលនាំឱ្យខ្លួន
ខុសមនុស្សដែលមានគតិបណ្ឌិតខិតខំរកឱកាសល្អដើម្បីសារភាពកំហុស។ * ការឈ្លោះប្រកែករាប់ពាន់ដងគ្មានប្រយោជន៍សូម្បីតែម្តង។ ការជជែកវែកញែកតែម្តងអាចរកឃើញដំណោះ
ស្រាយរាប់ពាន់។ ហើយស្តាប់សំឡេងចង្វាក់បេះដូង។
សូមស្តាប់ឱ្យយល់ចិត្ត សូមពិចារណាឱ្យយល់ដល់គំនិត។ (ដោយលោកគ្រូ អួន សារ៉ាត់)