បរិយាយ
ខុង ជឺ កើតនៅឆ្នាំ 551 គ.ស ក្នុងកុលសម្ព័ន្ធលូ ស្ថិតនៅខាងត្បូងខេត្តចន្ទទង់នៃព្រះរាជាណាចក្រជាអភិជន។ ខុង ជឺ រស់ក្នុងសភាពទីទាល់ក្រ លុះលោកអាយុបាន 50ឆ្នាំ ខុង ជឺ ក៏បានឡើងឋានៈសេនាបតីយ៉ាងធំមួយរូបក្នុងរាជវង្សលូ។ ក្រោយពីមានវិបត្តិនយោបាយនៅក្នុងប្រទេសរវាងអាជ្ញាធរអ្នកកាន់ច្បាប់និងទ្រឹស្ដីទស្សនៈវិទ្យារបស់លោក ខុង ជឺក៏បានភៀសខ្លួនចេញទៅស្រុកមួយទៅស្រុកមួយអស់រយៈការ 13 ឆ្នាំ។
ខុង ជឺ បានផ្សាយទស្សនៈវិជ្ជារបស់លោកនៅគ្រប់ទីកន្លែងដែលលោកទៅដល់។ លោកមានបំណងដឹកនាំប្រជារាស្ត្រឲ្យស្គាល់នូវតម្លៃរបស់ខ្លួនព្រមទាំងចង់ជួយប្រជាជនរួចចាក់អំពីអំពើជិះជាន់របស់កុលសម្ព័ន្ធចូវដោយការកែប្រែនូវរបស់នយោបាយក្នុងប្រទេស។
ខុង ជឺ បានផ្សាយទស្សនវិជ្ជារបស់លោកអស់ 13 ឆ្នាំនៅក្នុងស្រុកចិនទាំងមូល។ គេបានចាប់ទុក ខុង ជឺ ជាទស្សនវិទូប្រទេសចិន ព្រោះលោកបានចាប់ផ្សាយទស្សនវិទូមុន គ.ស ព្រមទាំងបានមើលសាលាបង្រៀនទស្សនវិទូដល់សាវ័កថែមទៀតផង។
ខុង ជឺ ជាបុគ្គលតែម្នាក់គត់ដែលប្រទេសចិនសម័យនោះចាត់ទុកជាសាស្ត្រាចារ្យចម្បងក្នុងការផ្សាយទស្សនវិជ្ជាជាសាធារណៈ។ ខុងជឺពុំគ្រាន់តែជាគ្រូបង្ហាត់បង្រៀននូវក្បួនខ្នាតផ្សេងៗនោះទេ លោកជាអ្នកដឹកនាំប្រជាជនអាចអនុវត្តនូវទម្លាប់សុទិដ្ឋិនិយមផ្នែក វប្បធម៌ សង្គមធម៌និងសាសនា។
ខុង ជឺ ជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញមានកិត្តិនាមស្មើនឹងសូក្រាតប្រទេសកូរ៉េ (ដោយលោកគ្រូ អួន សារ៉ាត់)