អ្នកប្រាជ្ញ សូក្រាត

អ្នកប្រាជ្ញ សូក្រាត

កូដផលិតផល: 0029

បរិយាយ
សុក្រាត កើតនៅក្នុងឆ្នាំ 469 មុនគ្រិស្តសករាជ ក្នុងតំបន់អូឡាំព្យ៉ាដ ទីក្រុងថែននៃប្រទេសក្រិចគឺកើតក្រោយសង្គ្រាមនៅសាឡាមីង10 ឆ្នាំ។ គាត់បានទទួលមរណៈភាពកាលនៅឆ្នាំ 399 មុនគ្រិស្តសករាជ ក្នុងតំបន់អូឡាំព្យ៉ាដ ទីក្រុងអាថែនក្នុងជន្មាយុ70ឆ្នាំ។
សូក្រាត គឺជាទស្សនវិទូម្នាក់ដែលប្រកបដោយបញ្ញាវាងវៃ និងឈ្លាសវៃព្រមទាំងមានជីវិតពោរពេញទៅដោយសីលធម៌ជាងគេបំផុត។ ឪពុកឈ្មោះ សូប្រូស៊ីន ដែលមានមុខរបរជាជាងចម្លាក់ថ្ម ម្ដាយ ឈ្មោះ ហ្វារ៉ាណែត មានមុខរបរជាធ្មប។ ដូច្នេះហើយបានជាសូក្រាតតែងនិយាយថា ម្ដាយខ្ញុំជាតិមុនកើតកូន រីឯខ្ញុំជាធ្មបបង្កើតគំនិត។
សូក្រាតបានក្លាយជាអ្នកទស្សនវិជ្ជាដ៏សំខាន់និងល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាថែនបានចោទប្រកាន់ថាគាត់មិនបានគោរពព្រះរបស់ទីក្រុងសម័យនោះ ហើយនិងបានផ្សព្វផ្សាយនូវដំណឹងអកុសលផ្សេងៗទៀតថែមទាំងបានបំផ្លាញអនាគតយុវជន។
សូក្រាត ត្រូវបានជនជាតិក្រិចទាំងអស់ប្រសិទ្ធិនាមថាជាបិតាទស្សនៈវិជ្ជានិងជាបិតាវិទ្យាសាស្រ្តនយោបាយ។ ប្រជាជនថែន នាពេលនោះទទួលស្គាល់គាត់ថាជា វាគ្មិនពូកែនិយាយការងារ ពូកែសួរ ពូកែឆ្លើយទីណាមានសូក្រាតទីនោះមានមនុស្សចោមរោមជុំជិត។ កិច្ចការរបស់គាត់ គឺស្វែងរកការពិតមានសុភវិនិច្ឆ័យ សមហេតុផលមានតម្លៃមាន សុជីវធម៌ សីលធម៌ ដែលកត្តាទាំងនេះជាលក្ខណៈរបស់រដ្ឋនិងច្បាប់។
សូក្រាត ជាវីរបុរសនៅក្នុងដួងចិត្តនៃប្រជាជនក្រុងអាថែនដែលហ៊ានលះបង់ជីវិតដើម្បីការពារច្បាប់នៅទីក្រុងអាថែន និងជាមនុស្សពោរពេញទៅដោយ គុណធម៌ សីលធម៌ ឧត្តមគតិ និងទស្សនៈ ។
ថ្វីដ្បិតតែគាត់ស្លាប់ក៏ពិតមែន តែទស្សនៈរបស់គាត់នៅតែរស់នៅល្បីល្បាញពាសពេញពិភពលោក។ (ដោយលោកគ្រូ អួន សារ៉ាត់)
$4.00
ចំនួន :

នៅទំនិញ

  • ព័ត៌មានផលិតផល
  • ការអត្ថាធិប្បាយ